គិតឲ្យច្បាស់មុនគិតប្រើ Windows 32-bit ឬ Windows 64-bit
- 2017-04-17 06:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតឲ្យច្បាស់មុនគិតប្រើ Windows 32-bit ឬ Windows 64-bit
ចន្លោះមិនឃើញ
32-bit និង 64-bit ជាធាតុបង្កើតប្រព័ន្ធកុំព្យូទ័រមួយ ដែលផ្ដោតសំខាន់ទៅលើល្បឿនបញ្ជូនទិន្នន័យ។ និយាយដល់ 32-64 bit ត្រូវគិតទៅលើប្រព័ន្ធកុំព្យូទ័រដែលត្រូវមាន ៣ ផ្នែកសំខាន់គឺ៖ ១. Hardware ២. ប្រព័ន្ធប្រតិបត្តិការ (OS) និងទី៣ គឺកម្មវិធី (Application)។
កំណែ 64-bit របស់ Windows អាចគ្រប់គ្រងដំណើរការម៉ាស៊ីនកុំព្យូទ័រដែលមានអង្គចងចាំ (RAM) ទំហំ 4 GB ឬធំជាងនេះបានយ៉ាងល្អ។ ចំណែកកំណែ 32-bit គឺអាចគ្រប់គ្រងដំណើរការម៉ាស៊ីនកុំព្យូទ័រដែលមាន RAM ត្រឹម 1 ទៅ 3 GB តែប៉ុណ្ណោះ។
តើ Windows 32-bit ឬ 64-bit មួយណាដែលត្រូវនឹងតម្រូវការរបស់អ្នក? ខាងក្រោមនេះជាការបកស្រាយខ្លះៗ៖
Windows 64-bit
Windows 32-bit
ដើម្បីឆែកមើលថាអ្នកប្រើWindows 32-bit ឬ 64-bitសូមធ្វើតាមការណែនាំដូចខាងក្រោម៖
ចំណាំ៖ កម្មវិធីដែលបង្កើតឡើងសម្រាប់ 32-bit ក៏អាចប្រើប្រាស់បាននៅលើ 64-bit បានដែរ លើកលែងតែកម្មវិធីកម្ចាត់មេរោគមួយចំនួនតែប៉ុណ្ណោះ។ ប៉ុន្តែកម្មវិធីដែលបង្កើតឡើងសម្រាប់ 64-bit មិនដំណើរការទេនៅលើ 32-bit។
បន្ទាប់ពីអាននៅការបកស្រាយខ្លះៗតើប្រិយមិត្តគួរប្រើWindows 32-bitឬ 64-bit?ប្រាប់ពួកយើងពីបទពិសោធន៍នៃការប្រើប្រាស់របស់អ្នកនៅមតិយោបល់់ខាងក្រោម។
ប្រែសម្រួល៖ ពិចិត្រ