ប្រើ iPhone ថត​រូប​កាត 4x6 ជាមួយ​កម្ម​វិធី​នេះ ងាយ​ស្រួល​មិន​បាច់​ទៅ​រក​ជាង​ថត​ [Free]

  • 2017-04-17 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា ID PhotoPrint សម្រាប់ iPhone/iPad ​ផ្តល់​ភាព​ងាយ​ស្រួល​ជា​ទី​បំផុត​សម្រាប់​ប្រិយមិត្ត​អ្នក​ប្រើប្រាស់ ដែល​ចង់​ទទួល​បាន​រូប​ថត​កាត​ផ្ទាល់​ខ្លួន​ 4x6 ដែល​រមែង​យក​ទៅ​បិទ​នៅ​លើ​ឯកសារ​ផ្សេងៗ​។

មិន​បាច់​ទៅ​រក​ជាង​ថត​ទៀត​ទេ ដោយ​អ្នក​គ្រាន់​តែ​ធ្វើ​ការ​ទាញ​យក​កម្ម​វិធី​នេះ ហើយ​ចុច​ថត​ជាមួយ​ផ្ទៃ​ Background ក្រណាត់​ពណ៌​ស​ឫ​ពណ៌​ខៀវ​ដែល​មាន​ស្រាប់​នៅ​ផ្ទះ​របស់​អ្នក ហើយ​ភ្លាម​ៗ​វា​នឹង​ស្វ័យ​ប្រវត្តិ​លោត​ទៅ​ជា​រូប 4x6 ចំនួន ៦ សន្លឹក​ក្នុង​ផ្ទាំង​រូបភាព​ធំ​មួយ​ ហើយ​យើង​យក​រូប​នោះ​ទៅ​ផ្ដិត​នៅ​កន្លែង​ផ្ដិត​រូប ឫ Print រូប​ធម្មតា​ជា​ការ​ស្រេច ចំណាយ​អស់​យ៉ាង​ច្រើន​ថា ១០០០ រៀល​ចុះ​។

ទាញយកនៅ​លើ App Store នៅ​ទីនេះ


ប្រែសម្រួល៖ កៅ រក្សា