តោះមកមើល រូបត្លុក Manga ដែលគូរដោយយុវជនខ្មែរវ័យក្មេង

  • 2017-04-19 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តដែលចូលចិត្ត សៀវភៅរួបត្លុក ប្រាកដជាស្គាល់គេហទំព័រឈ្នោះ Manga Khmer ក្នុងបណ្ដាញ សង្គម Facebook ដែលមានភាពល្បីល្បាញក្នុង ការបង្កើតរូបត្លុកតាម បែបយុវវ័យដែលនិយាយ អំពីរឿងរ៉ាវសេ្នហា នឹងជីវិតក្នុងពេលរៀននៅវិទ្យាល័យ ដែលជាពេលវេលាដ៏សប្បាយរីករាយជាទីបំផុត។ ថ្ងៃនេះ សប្បាយដើរនិងណែនាំ យុវជនខ្មែរវ័យក្មេងដែល ជាអ្នកគូរនឹងនិពន្ធ រឿងដ៏ចាប់អារម្មណ៍ទាំងនោះឡើង ។ បញ្ញា ដែលមានអាយុ១៩ឆ្នាំ រៀនផ្នែក ស្ថាបត្យកម្ម ឆ្នាំទី២ នៅសាកលវិទ្យាល័យ ន័រតុន បានគូររូបត្លុកដ៏ស្រស់ស្អាតទាំងនោះ ដោយការរៀនពី Youtube រហូតទាល់តែអាចគូរដោយ ខ្លួនឯងបាន។ បញ្ញាបាននិយាយថាដំបូងគ្រាន់តែ គូរដើម្បីកំសាន្តនៅពេលទំនេរពីការសិក្សា ប៉ុន្តែស្នាដៃ ទាំងនោះត្រូវបានមិត្តភិក្តរបស់បញ្ញាមើលឃើញ ហើយក៏លើកទឹកចិត្តឱ្យ បងើ្ហតជាសៀវភៅមានឈ្មោះថា “សុបិន្ត“ រហូតបានដល់ទៅ ៤ ភាគ ដែល ៣ភាគបានចេញលក់ហើយ។ បញ្ញាបានបន្ថែម ទៀតថាការរៀនគូរដោយខ្លួនឯងពិតជាមានការលំបាក ប៉ុន្តែវាមិនពិបាកទេ បើយើងស្រលាញ់នឹងចូលចិត្តនូវអ្វីដែល យើងកំពុងធ្វើនោះ វាជាការសប្បាយទៅវិញទេ ដរាបណាយើងមិនបោះបង់ក្ដីស្រមៃរបស់យើង។

[

[

[

[

[


អត្ថបទ៖ sophea kheang