App ទាំង ៥ ដែលនិស្សិតផ្នែក Design គួរតែមាន
- 2017-04-19 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
App ទាំង ៥ ដែលនិស្សិតផ្នែក Design គួរតែមាន
ចន្លោះមិនឃើញ
សម័យនេះនិស្សិតម្នាក់ៗតែងតែមាន Smartphone ជាប់ខ្លួន តែសម្រាប់និស្សិតផ្នែកDesign គួរប្រើទូរស័ព្ទរបស់ខ្លួនឲ្យកាន់តែមានប្រយោជន៏ដោយប្រើប្រាស់នូវ App ទាំង ៥ ខាងក្រោមនេះ ៖
១ Pinterest
ចាត់ទុកថា App នេះពិតជាសំខាន់ជាងគេសម្រាប់សិស្សផ្នែក Design ទាំងអស់។ Pinterest ផ្តល់ជាគំនិតថ្មីៗជាច្រើនរាប់មិនអស់ហើយយើងអាចយកគំនិតនោះមកកែច្នៃបន្ថែមដើម្បីឲ្យក្លាយជាការរចនារបស់យើងផ្ទាល់។
២ Design Games
ពេលខ្លះរៀនពេកក៏ស្ត្រេស ដូច្នេះអ្នកអាចលេងហ្គេមសប្បាយៗដែលពាក់ព័ន្ធជាមួយការច្នៃប្រឌិត។ ឧទាហរណ៏១ចំនួនដូចជា សម្រាប់សិស្សច្នៃម៉ូតខោអាវអាចលេងហ្គេមដែលមានឈ្មោះថា Covet, Fashion Story ចំណែកឯសិស្សផ្នែកស្ថាបត្យកម្ម និងតុបតែងផ្ទះអាចលេងហ្គេម SimCity Built, Home Design Story, MegaPolisអីជាដើម។
៣ Autodesk Sketchbook
ប្រើ Autodesk Sketchbook សម្រាប់គូររូបក៏ដូចជាគូរលើក្រដាសពិតៗអព្ចឹាងដែរ ដោយសារតែឧបករណ៏ដែលមានក្នុង App នេះគឺងាយស្រួលប្រើមែនទែន មិនមានការរអាក់រអួលដូច App ដ៏ទៃឡើយហើយមានចាប់ពីជក់ ហ្វឺត ខ្មៅដៃ និងពណ៍សម្រាប់ប្រើប្រាស់ច្រើនរាប់មិនអស់ឡើយ។ ពិតជាល្អប្រើសម្រាប់និស្សិតផ្នែកGraphic Design។
៤ Instagram
អ្នកប្រហែលជាស្គាល់មួយ App នេះហើយ ព្រោះវាមានភាពពេញនិយមមែនទែន មិនថាសម្រាប់សិស្សធម្មតា ឬសិស្ស Design ដែលអាចចែករំលែករូបភាពទៅគ្នាទៅវិញទៅមក។ ជាពិសេសទៀតនោះ អ្នកអាច Follow គណនីយជាច្រើនដែលអាចផ្ដល់ជាគំនិតថ្មីៗសម្រាប់ការងារក្រោយ។
៥ Evernote
ជាការពិតណាស់ដែលសិស្សផ្នែក Design ត្រូវការកត់ចំណាំ រក្សាទុកគំនិតថ្មីៗ និងរក្សាទិន្នន័យឲ្យមានសណ្ដាប់ធ្នាប់ ដូច្នេះហើយការដោនឡូត Evernoteទុកប្រើប្រាស់គឺជារឿងមួយដ៏ប្រសើរ។ Evernote មានមុខងារជាច្រើនដូចជាសរសេរនូវគំនិតថ្មីៗទុក បង្កើត To-do list មានម៉ោងរោទ៏សម្រាប់រំលឹកនូវការងារដែលត្រូវធ្វើបន្ទាប់ ថត និងផ្ញើឯកសារបានយ៉ាងងាយស្រួល និងអាចបញ្ចូលទិន្នន័យទៅកុំព្យូទ័រ ឬ Tabletផ្ទាល់ខ្លួនទៀតបានយ៉ាងឆាប់រហ័ស។
មាន App ទាំងនេះក្នុងទូរស័ព្ទហើយយើងចង់ធ្វើកិច្ចការនៅទីណាក៏បាន គឺថាស្រួលអស់ទាស់ហ្មង!
អត្ថបទ ៖ ដេមី