ទៅសៀមរាប តិចអត់បានទៅសារៈមន្ទីរសព្វទស្សន៍អង្គរ
- 2017-05-11 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅសៀមរាប តិចអត់បានទៅសារៈមន្ទីរសព្វទស្សន៍អង្គរ
ចន្លោះមិនឃើញ
ទៅលេងសៀមរាបរាល់ដង អ្នកទាំងអស់គ្នាប្រហែលជាគិតថាមានតែប្រាសាទ ភូមិវប្បធម៌ និងភ្នំគូលែនតែប៉ុណ្ណឹងឯង តែកុំយល់ខុសទៀតអីព្រោះថាថ្មីៗនេះមានសារៈមន្ទីរមួយដ៏អស្ចារ្យដែលទើបតែបើកដំណើរការឲ្យចូលទស្សនាក្នុងតម្លៃថោកសមរម្យ នោះគឺសារៈមន្ទីរសព្វទស្សន៍អង្គរ។ សារៈមន្ទីរសព្វទស្សន៍អង្គរបង្ហាញពីទិដ្ឋភាព និងជីវភាពរស់នៅរបស់ជនជាតិខ្មែរនាសម័យដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្រ្ត ហើយការបកស្រាយនោះគឺនៅលើផ្ទាំងគំនូរ “អង្គរ-សម័យកាលរុងរឿង” ដែលមានប្រវែងដល់ទៅ១២៣ X ១៣ម៉ែត្រ ក្នុងទម្រង់៣៦០ដឺក្រេ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានកុនដែលដាក់បព្ចាំងនូវការសាងសង់ប្រាសាទដ៏ស្ងប់ស្ងែង ជាមួយនឹងការដាក់តាំងនូវរូបថត រូបគំនូរ និងរូបចម្លាក់ដែលបកស្រាយពីប្រវត្តិសាស្រ្តនៃប្រាសាទនីមួយៗឲ្យកាន់តែច្បាស់សម្រាប់កូនខ្មែរជំនាន់ក្រោយ និងអ្នកទេសចរមកពីបណ្ដាប្រទេសនានានៅក្នុងពិភពលោក។
បើករៀងរាល់ថ្ងៃពីម៉ោង ៖ ០៩:០០ព្រឹក ដល់ ០៨:០០យប់ អាសយដ្ឋាន ៖ ផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទំនាក់ទំនង ៖ ០៦៣ ៧៦៦ ២១៥/០១៧ ៩៣៨ ៥៨១
អ៉ីម៉ែល៖ reservation@angkorpanoramamuseum.com
អត្ថបទ ៖ ដាលីន