កោះឋានសួគ៌ស្អាតដូចឋានសួគ៌មែនតើ !

  • 2017-04-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥឡូវនេះអ្នកទេសចរនីមួយៗតែងតែនាំគ្នាទៅតែកោះដដែលៗ ដូចជាកោះរ៉ុង កោះទន្សាយ ព្រោះពួកគេប្រហែលជាគិតថាគ្មានកោះអីផ្សេងដែលស្អាតប្រហាក់ប្រហែលហ្នឹង។ នេះដោយសារអ្នកទាំងអស់គ្នាមិនទាន់ស្គាល់កោះខ្មែរយើងមួយទៀតដែលមានឈ្មោះថា កោះឋានសួគ៍ ដែលស្អាតដូចជានៅលើឋានសួគ៌ដូច្នេះដែរ។ បើចង់ទៅកោះមួយនេះត្រូវចំណាយពេលយូរជាងកោះដ៏ទៃបន្តិច ព្រោះវាជាកោះទេសចរណ៏ដែលមានចម្ងាយឆ្ងាយជាងគេ តែបើទៅដល់ហើយគឺនឹងភ្លេចភាពហត់នឿយ និងពុលទូកអស់រលីងតែម្ដងដោយសារតែទេសភាពដ៏មិនគួរអោយជឿនៅទីនោះ។

ពេលចុះពីកំពង់ផែភ្លាម អ្នកនឹងឃើញមានទូកកាយ៉ាក ដែលអាចចែវបានយ៉ាងសប្បាយរីករាយរួមផ្សំជាមួយនឹងសម្រស់ព្រៃភ្នំដ៏ខៀវស្រងាត់ មានដើមដូងជាជួរយ៉ាងច្រើន ដែលអាចបោះតង់គេងឬជួលបន្ទប់គេងតាមចំណង់ និងដើរមើលប្រជាជននៅទីនោះប្រកបមុខរបរផ្សេងៗជាដើម។

ការជិះទូកមានរយៈពេល១ម៉ោងកន្លះ ក្នុងតម្លៃ២៥ដុល្លារ ទំនាក់ទំនងៈ ០១៥ ៨១១ ៧១១


អត្ថបទ ៖​ ដេមី