រូងភ្នំកំពង់ត្រាចខេត្តកំពតមាន......
- 2017-04-23 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូងភ្នំកំពង់ត្រាចខេត្តកំពតមាន......
ចន្លោះមិនឃើញ
ភ្នំកំពង់ត្រាចគឺជាភ្នំថ្មដែលមានដើមឈើពីលើអួតរាងពេញភ្នំ នៅឃុំដំណាក់កន្តួតខាងត្បូង ស្រុកកំពង់ត្រាច ដែលចុះពីទីរួមខេត្តកំពតទៅទិសខាងកើតប្រហែ៣៨គ.ម។ នៅតាមជើងភ្នំមានរូងភ្នំ និងល្អាងជាច្រើនដែលប្រជាជនជាច្រើនជឿថាវាជាកន្លែងស័ក្តិសិទ្ធិ។ នៅក្នុងចំណោមល្អាងទាំងអស់មានល្អាងមួយទំហំប្រហែល៣០ម២ ដីនៅក្នុងល្អាងនេះមាន៧ពណ៌ ព្រមទាំងមានថ្មសិល្បៈមួយចំនួនដែលមានរាងដូច សត្វនិងរបស់ផ្សេងៗទៀត។ ចេញពីល្អាងធំនេះទៅតាមផ្លូវរូងភ្នំយើងនឹងទៅដល់ វាលស្រីមួយរយនិងធារដុះ (Thea Dos) នៅទីនោះមានទេសភាពស្អាតណាស់ទើបមានគេទៅថតកុននៅទីនោះទៀតផង។ អ្នកអាចដើរលេងក្នុងរូងភ្នំបានដោយមិនបាច់ខ្លាចវង្វេងទេ ព្រោះនៅទីនោះមានអ្នកនាំផ្លូវតូចៗ ពូកែៗច្រើនណាស់។ ម៉្យាងវិញទៀតកុំភ្លេចយកខោអាវងូតទឹកទៅផង ព្រោះមានកន្លែងលេងទឹកច្រើនណាស់។
អត្ថបទ៖ ភារី