ប្រេនអាវ Facts Supply បង្កើតឡើងដោយកូនខ្មែរ
- 2017-04-24 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រេនអាវ Facts Supply បង្កើតឡើងដោយកូនខ្មែរ
ចន្លោះមិនឃើញ
វិស័យសំលៀកបំពាក់នៅប្រទេសយើងសព្វថ្ងៃនេះគឺថាមានការរីកដុះដាលមែនទែន មិនថាតែជាអ្នកទិញពាក់ អ្នកលក់និង អ្នកផលិត។ ថ្មីៗនេះមានប្រេនខោអាវមួយដែលបង្កើតឡើងដោយកូនខ្មែរ លើទឹកដីខ្មែរដែលមានឈ្មោះថា Facts Supply ។ Facts Supply បង្កើតឡើងមកមិនមែនត្រឹមតែចង់បានចំណូលចូលហោប៉ៅផ្ទាល់ខ្លួននោះទេ តែគេមានឆន្ទៈក្នុងការលើកស្ទួយជីវភាពប្រជាជនខ្មែរតាមរយៈការដេរខោអាវទាំងនោះផងដែរ។ មិនតែប៉ុណ្ណោះការច្នៃម៉ូតអាវដោយខ្លួនឯងនេះក៏ជួយជំរុញដល់អ្នកស្រឡាញ់ខាងផ្នែកសំលៀកបំពាក់អោយហ៊ានឈានជើងទៅមុខដូច្នោះដែរ។ ដូច្នេះអ្វីដែលគួរអោយស្ងប់ស្ញែងមួយទៀតនោះគឺ ការវេចខ្ចប់ខោអាវគឺផលិតឡើងដោយក្រដាស មិនមែនថង់ផ្លាសិ្ទចដែលបំផ្លាញបរិស្ថាននោះឡើង ហើយនេះគឺជាជំហានដ៏ល្អក្នុងការថែរក្សាពិភពលោកទាំងមូល។
បើចាប់អារម្មណ៍ចង់គាំទ្រប្រេនរបស់កូនខ្មែរមួយនេះ ក៏អាចរកបាននៅ ហាងFacts Supply បានតាមរយៈ ទំព័រហ្វេសបុក FactsSupply
ឬ វេបសាយ FactsSupply
អត្ថបទ៖ ដេមី
អត្ថបទ៖ ដេមី