ពែងកាហ្វេតែមួយ​មើលទៅ​ដូចគ្នា​ ប៉ុន្តែមក​ពី​ប្រទេស​ផ្សេង​គ្នា

  • 2017-04-25 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ព្រឹក​មនុស្ស​ជុំវិញ​ពិភព​លោក​តែង​តែ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ជាមួយ​កែវ​កាហ្វេ​មួយ​កែវ។ ប៉ុន្តែ​ស្ទើរ​តែ​គ្រប់​ប្រទេស​តែង​តែ​មាន​ភាព​ខុស​គ្នា​នៃ​ការ​បង្កើត​​រស​ជាត​ ឬ​ក៏​របៀប​នៃ​ការ​ឆុងកាហ្វេ​។ ទាំង​អស់នេះ គឺ ជា​ការ​​ផ្សំ​រស​ជាត​កាហ្វេ​ប្រចាំ​ប្រទេស​នីមួយៗ ​តោះ! ទៅ​មើ​ល៍​ថា​តើកា​ហ្វេ​មាន​លក្ខណ​រសជាត​ និង​របៀប​ផ្សំ ខុស​គ្នា​យ៉ាង​ណា​៖

Egg coffee ប្រទេសវៀតណាម​

គ្រឿង​ផ្សំ​សំខាន់​សម្រាប់​កាហ្វេ​មួយ​កែវ​​នេះ​គឺ ស៊ុត ទឹក​ដោះ​គោ​ខាប់ ស្ករ​និង​ កាហ្វេ​ក្ដៅ​។

​​​​Lapland coffee ប្រទេស​ហ្វាំងឡង់​

​​​​Lapland coffee គឺកាហ្វេ​ដែល​បន្ថែម​នូវ​រស​ជាត cheese នៅបាតកែវ​ រួចបំពេញ​បន្ថែម​ដោយ​កាហ្វេ​ វាមាន​រសជាតមួយបែប​។

Espresso ប្រទេស​អ៊ីតាលី

កាហ្វេEspresso មួយ​កែវ​ហើយ​បន្ថែម​ដោយ​ក្រូច​មួយ​ជំនិត (សំប៉ែត)។

Lagrima អាហ្សង់ទីន

គ្រាន់​តែ​កែវ​មួយ​ដែរ​បាន​ដាក់​កាហ្វេ​មាន​រស​ជាត​ខ្លាំង​ហើយ​បន្ថែម​ដោយ​ពពុះ​ទឹកដោះគោ

Bonbon coffee ប្រទេស​បារាំង

កាហ្វេEspresso ប៉ុន្តែ​បន្ថែម​ដោយ​ទឹក​ដោះគោ​ខាប់ ​វា​រឹត​តែ​ពិសេស​ថែមទៀត។

​​Spiced coffee របស់​ប្រទេស​ម៉ារ៉ុក

រស​ជាត​កាហ្វេ​ដែល​មាន​គ្រាប់​ល្ង​ ម្រេច​ខ្មៅ ​និង​ចន្ទន៍​គ្រឹះស្នា ជាមួយ​និង​គ្រាប់​​កាហ្វេ​ធម្មតា កិន​បញ្ចូល​គ្នា​ ប៉ុន្តែ​វា​មាន​រសជាតិ​ខ្លាំងបន្តិ.

Coffee with tea របស់​ ហុង​កុង

រសជាត​ពី​តែខ្មៅ បូក​បន្ថែម​​ដោយ​ ម្រេច ទឹកដោះគោខាប់​ និង​​ កម្រិតកាហ្វេ២​\១​កែវ​តូច។

តើ​កាហ្វេ​របស់​ប្រទេស​ណាខ្លះ ដែល​អ្នកធ្លាប់​បានសាក​? ប្រហែលជាចំណោម​រសជាតកាហ្វេរទាំង​នោះ ប្រាកដ​ជាមានមួយដូច​ក្នុង​កាហ្វេរបស់​អ្នក​ញ៉ាំរាល់ថ្ងៃហើយ...


ប្រភព៖ Brightside ប្រែ​សម្រួល៖ chanvutha yin