អាការៈមួយចំនួនបញ្ជាក់ថារាងកាយរបស់លោកអ្នកខ្វះជាតិទឹក ក្នុងរដូវក្ដៅនេះ

  • 2017-04-24 09:42:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងរដូវក្ដៅនេះ ជាការពិតណាស់រាងកាយ របស់យើងពិតជាត្រូវការទឹកជាច្រើនដើម្បីបំពេញតម្រូវការក្នុងសារពាង្គកាយ ប្រសិនជាយើងមិនបានចាប់អារម្មណ៍ ក្នុងការផឹកទឹកឳ្យបានច្រើននោះ រាងកាយរបស់យើងនឹងជួបបញ្ហាកង្វះជាតិទឹក ធ្វើឳ្យខួរក្បាលដំណើរការមិនបានល្អ។

ដូច្នេះសូមប្រិយមិត្ត ក្រលេកមកមើលពេលខ្វះជាតិទឹកខ្លាំងតើខ្លួនប្រាណរបស់យើងបញ្ចេញសញ្ញាអ្វីខ្លះ?

អស់កម្លាំង

អ្នកមានការធុញទ្រាន់នៅក្នុងការងារនិងធុញទ្រាន់នៅឯផ្ទះ។ បន្ទាប់ពីគេងនៅតែមានអារម្មណ៍អស់កម្លាំង ការខ្សោះជាតិទឹកបណ្តាលឱ្យសកម្មភាពអង់ស៊ីមរបស់អ្នកមានការថយចុះដែលធ្វើឱ្យរាងកាយរបស់ អ្នកអាចផលិតថាមពលមិនបានច្រើន។

ការទល់លាមករ៉ាំរ៉ៃ

មានអារម្មណ៍ថាហើមពោះ ពិបាកក្នុងការបត់ជើង។ ការខ្សោះជាតិទឹកគឺជាផ្នែកមួយនៃមូលហេតុទូទៅបំផុតនៃការទល់លាមករ៉ាំរ៉ៃ។ នៅពេលដែលអ្នកមិនបានផឹកទឹកឱ្យបានគ្រប់គ្រាន់, កាកសំណល់ក្នុងពោះវៀនរបស់អ្នកក្លាយទៅជាស្ងួតហើយពិបាកក្នុងការបញ្ចេញ។

ឈឺក្បាល

85% នៃទឹកនៅក្នុងរាងកាយរបស់យើងគឺប្រើប្រាស់សម្រាប់ខួរក្បាលរបស់យើង, នៅពេលដែលអ្នកមិនផឹកទឹកឱ្យបានគ្រប់គ្រាន់, ខួរក្បាលរបស់អ្នកមានប្រតិកម្មភ្លាម។ ការថយក្នុងការផឹកទឹក នេះអាចបង្កឱ្យខួរក្បាលរបស់អ្នកដើម្បីជំរុញឱ្យមានការប្រឆាំងនឹងលលាដ៍ក្បាលរបស់អ្នកឈានទៅរកការឈឺក្បាលយ៉ាងខ្លាំង។

ដូច្នេះយើង គួរតែ៖

ផឹកទឹកពីរកែវ ភ្លាមបន្ទាប់ពីអ្នកភ្ញាក់ពីដេក

ទិញដបទឹកផ្ទាល់ខ្លួននិងដាក់ទឹកជាមួយនឹងអ្នកជានិច្ច

បរិភោគអាហារដែលមានជាតិទឹកច្រើន


ប្រភព៖ lifehack ប្រែ​សម្រួល៖ sophea kheang