បើទៅលេងរូងប្រជៀវនៅខេត្តបាត់ដំបងត្រូវ......

  • 2017-04-26 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តបាត់ដំបងគឺជាខេត្តមួយដែលសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិរាប់សឹងមិនអស់ យ៉ាងណាមិញមានកន្លែងកម្សាន្តមួយនាពេលថ្ងៃលិចដែលពិតជាអស្ចារ្យមែនទែន សឹងតែមិនគួរអោយជឿទាល់តែសោះនោះគឺ ការទស្សនាហ្វូងប្រជៀវហើរចេញពីរូងភ្នំសំពៅរាប់ពាន់ រាប់ម៉ឺនក្បាលព្រមគ្នាក្នុងពេលតែមួយ។ អ្នកខ្លះគិតថាគ្រាន់តែជាសត្វប្រជៀវធម្មតា ឃើញឡាំងសុំាមានអីអស្ចារ្យ តែកុំយល់ខុសជាមួយនឹងទស្សនីយភាពមួយនេះឲ្យសោះ គឺថាបើបានឃើញហើយអត់ស្តាយកម្លាំងដែលខំបើកឡានពីផ្ទះមកនោះទេ ប៉ុន្តែបើពួកវាហោះទាំងហ្វូងកាត់ពីលើអ្នក កុំភ្លេចពាក់មួកផងណាព្រោះក្រែងវា​ជុុុះ​អាចន៍​ នោមមកធ្វើ​ឲ្យ​ក្លិនសក់ក្បាល។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលអ្នកកំពុងតែរង់ចាំហ្វូងប្រជៀវចេញ អ្នកអាចចូលអង្គុយនៅតូបដែលមានដាក់លក់ភេសជ្ជៈត្រជាក់ចិត្តជាច្រើនមុខផងដែរ។

ទៅលេងខេត្តបាត់ដំបងពិតមិនខ្វះ កន្លែងដើរលេងទេមានតាំងពីព្រឹកព្រលឹមដល់យប់តែម្ដង ចង់ដឹងពីខេត្តបាត់ដំបងកាន់តែច្បាស់ទៀតកុំភ្លេចឧស្សាហ៍តាមដានវេបសាយរបស់សប្បាយដើរទាំងអស់គ្នា។


អត្ថបទ ៖​ ដេមី