មូលហេតុ​៤​យ៉ាង​ដែល​អ្នក​មិន​គួរ​រំលង​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក

  • 2017-05-02 02:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​មនុស្ស​​មួយ​ចំនួន​​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បរិភោគ​អាហារ​ពេល​ព្រឹក​​​ ដែល​ជា​ធម្មតា​អ្នក​គួរ​តែ​ញ៉ាំ​​ឱ្យ​បាន​ទៀង​ទាត់។ សម្រាប់​អ្នក​ដែល​មិន​បាន​បរិភោគ​អាហារ​ពេល​ព្រឹក​ឱ្យ​​បាន​ទៀងទាត់​ និង​អ្នក​ដែល​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​ព្រោះ​តែ​ខ្លាច​ឡើង​ទម្ងន់ មាន​ដឹង​ទេ​ថា​ការ​ធ្វើ​បែប​នេះ​​វា​មិន​ល្អ​សម្រាប់​សុខភាព​។ អាហារ​ពេល​ព្រឹក​វា​មាន​សារៈសំខាន់​ក្នុង​ការ​ទ្រ​ទ្រង់​និង​ផ្ដល់​ថាមពល​ដល់​រាង​កាយ​យើង​​។ តោះ ចង់​ដឹង​ថា​មាន​មូល​ហេតុ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឱ្យ​បាន​ទៀងទាត់​៖

​​​​ ១. ជួយ​មិន​ឱ្យ​មាន​​ជំងឺ​ទឹក​នោម​ផ្អែម

មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​, នេះ​ដោយ​យោង​តាម​ការ​សិក្សា មួយ​របស់​ American Journal of Clinical Nutrition។ ស្ត្រី​ដែល​បាន​បរិភោគ​អាហារ​ពេល​ព្រឹក​ជា​មធ្យម​សូន្យ​ទៅ​ប្រាំ​មួយ​ដង​ក្នុង​មួយ​សប្ដាហ៍​មួយ​ នឹង​មាន​អត្រា​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ ទឹក​នោម​ផ្អែម​ប្រភេទ​ទី ​2​​ ​ជាង​ស្ត្រី​ដែល​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​រៀង​រាល់ថ្ងៃ។

២. កាត់បន្ថយ​ការ​មាន​ជំងឺ​បេះដូង ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​នឹង​ការ​កាត់​បន្ថយ​ជំងឺ​បេះដូង សម្ពាធ​ឈាម​ និង​ការ​កាត់​បន្ថយ​កម្រិត​ជាតិ​​ស្ករ​នៅ​ក្នុង​ឈាម​ផង​ដែល​។​​

​​

៣.ការ​បង្កើន​ការ​ចង់​ចាំ​បាន​ល្អ ការ​ញ៉ាំ​​អាហារ​ពេល​ព្រឹក​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​អង្គរ​ចង់​ចាំ បាន​ល្អ នឹង​សម្រួល​ដល់​ការ​គិត​បាន​ឆាប់​រហ័ស។

៤. ការ​បន្ថយ​ទម្ងន់​ មាន​មនុស្ស​មួយ​ចំនួន​​យល់​ច្រឡំ​ថា​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ច្រើន​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​ឬ ការ​បង្អត់​អាហារ​ពេល​ព្រឹក​ជា​វិធី​ល្អ​ក្នុង​ការ​សម្រក​ទម្ងន់​ដូច​គ្នា ប៉ុន្តែ​អ្នក​យល់​ខុស​ហើយ​ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​នឹង​ជួយ យើង​មាន​កម្លាំង​ថាមពល​ពេញ​មួយ។​ បើ​ប្រៀប​ធៀប​នឹង​អាហារ​ពេល​ល្ងាច អាហារ​ពេល​ព្រឹក​អ្នក​គួរ​តែ​ញ៉ាំ ឱ្យ​បាន ច្រើន​នឹង​ទៀងទាត់​។


ប្រភព៖ LiveScience ប្រែ​សម្រួល៖ chanvutha yin