វិធីសាមញ្ញ ងាយៗ ដែលអាចធ្វើកែវភ្នែកធំៗ មានភាពទាក់ទាញ!!!
- 2017-05-03 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាមញ្ញ ងាយៗ ដែលអាចធ្វើកែវភ្នែកធំៗ មានភាពទាក់ទាញ!!!
ចន្លោះមិនឃើញ
៨០%នៃនារីដ៏ស្រស់ស្អាតតែងមានកែវភ្នែកដ៏ភ្លឺថ្លាទាក់ទាញមន្តស្នេហ៍ ដែលជាហេតុនាំឱ្យនារីគ្រប់រូបប្រាថ្នាចង់បានភ្នែកដែលមូល ធំៗហើយទាក់ទាញបែបនេះដែរ សម្រាប់មនុស្សស្រីខ្លះមានភ្នែកទាក់ទាញ ដោយការវះកាត់ ការផាត់មុខនោះឯង។ តើមានវិធីបែបណាដែលអាចធ្វើខ្លួនឯងឱ្យមានកែវភ្នែកដែលទាក់ទាញបែបនេះបាន?
១.ការកាត់បន្ថយទម្លាប់អាក្រក់ខ្លះរបស់អ្នក មនុស្សស្រីខ្លះមានទម្លាប់អាក្រក់ដូចជា ការចងចិញ្ចើមចូលគ្នា ការបញ្ចេញអារម្មណ៍តាមរយៈការលេងទឹកមុខ ការចូលគងយប់ជ្រៅ ហេតុផលទាំងអស់នេះហើយដែលធ្វើឱ្យ ភ្នែក និងស្បែកនៅរង្វង់ភ្នែកឈឺ និងមានស្នាមខ្មៅ ដូចនេះ អ្នកគួរតែផ្លាស់ប្ដូរទម្លាប់ទាំងអស់នេះ ចេញ។
២.ការប្រើប្រាស់ ផលិតផលថែរក្សាភ្នែក អ្នកអាចជ្រើសរើសផលិតផលប្រើប្រាស់ថែរក្សាស្បែកក្រោមភ្នែកដូចជា Eye cream ជាមួយនឹងការម៉ាស្សាថ្នមៗទៅលើបរិវេណភ្នែក វានឹងជួយឱ្យបំបាត់ស្នាមខ្មៅ និងធ្វើឱ្យភ្នែកមើលទៅស្រស់ថ្លា។
៣.ការគេងអោយបានគ្រប់គ្រាន់ ចំណុចនេះសំខាន់ណាស់ ការគេងជាទៀងទាត់រៀងរាល់ថ្ងៃ អាចឱ្យមានអារម្មណ៍ស្រស់ថ្លា នឹងជាដំណោះស្រាយមួយដែលធ្វើឱ្យភ្នែកអ្នកមិនស្លក់និងភាពស្រអាប់នៅត្របកភ្នែក។
៤. ការធ្វើលំហាត់កែវភ្នែក វាមិនពិបាកដូចអ្នកធ្វើលំហាត់ប្រាណនោះទេ ដោយគ្រាន់តែពេលដែរអ្នកភ្ញាក់ពីគេងនៅពេលព្រឹកភ្លាម ការធ្វើចលនាលំហាត់នៃគ្រាប់ភ្នែកដោយការមើលទៅលើ ទៅក្រោម មើលទៅឆ្វេង ស្ដាំ ប្រហែលជា២០ដង នោះការលំហាត់ប្រាណនៃកែវភ្នែកដ៏មានប្រសិទ្ធភាព។
៥. ការម៉ាស្សាភ្នែក ការម៉ាស្សាថ្នមៗដោយប្រេងធម្មជាតិដោយប្រើម្រាមដៃកណ្ដាល ឈ្លីជុំវិញប្រហែលពី៥នាទី ទៅ១០នាទី។ ការម៉ាស្សាបែបនេះអាចឱ្យភ្នែកអ្នកសម្រាកបានខ្លះនិងអាចឱ្យភ្នែកអ្នកស្អាតបានដែរ។
ប្រភព៖ goody25 ប្រែសម្រួល៖ chanvutha yin