មូលហេតុអ្វីបានក្រចកដៃអ្នកគគ្រិចម្ល៉េះ?

  • 2017-05-03 03:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​អ្នកទាំង​អស់​គិត​តែ​ពី​ការ​ថែ​សម្រស់​មុខ និង​រូប​រាង​កាយ តែក៏​ភ្លេច​គិត​ដល់​ការ​ថែរក្សា​ក្រចក​ដៃ​។ ក្រចក​ដៃ​មាន​សារៈសំខាន់​មែន​ទែន ព្រោះ​យើង​ម្នាក់​ៗ​ធ្វើ​សកម្មភាព​ដោយ​ប្រើ​កាយ​វិការ​ដៃ ហើយ​បើ​ក្រចក​ដៃ​របស់​អ្នក​មាន​ភាព​គគ្រិច​ នាំ​អោយ​គេ​ផ្ដល់​ចំណាប់​អារម្មណ៍​មិន​សូវ​ល្អ​មក​លើ​អ្នក​ផង​ដែរ។ ដូចនេះ​​ចង់​ដឹង​ថា​តើ​មាន​មូល​ហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​អោយ​ក្រចក​ដៃ​របស់​អ្នក​មិន​សូវ​ស្អាត ​មក​អាន​ចំណុច​ទាំង​៥​ខាង​ក្រោម​ទាំង​អស់​គ្នា។

 

១ ការ​ខាំ​ក្រចក​ដៃ

មនុស្សខ្លះ​មាន​ទម្លាប់មិនអាក្រក់​មួ​យ​ ដូចជា​ ការ​ខាំ​ក្រចក​ដៃ​ ដែល​ធ្វើ​អោយ​ក្រចក​ដៃ​អ្នក​មើល​ទៅ​មិន​ស្មើ​គ្នា ហើយ​អាច​ឆ្លង​មេរោគ​ចូល​តាម​មាត់​ទៀត​ផង។​ ដើម្បី​បំបាត់​នូវ​ទម្លាប់​មិន​ល្អ​នេះ ​អ្នក​អាច​សាក​លាប​ក្រចក​ដៃ​អោយ​ស្អាត​ៗ ​នោះ​អ្នក​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​ក្រចក និង​មិន​សូវ​ខាំ​ដូច​មុន ព្រោះ​ខ្លាច​ខូច​ថ្នាំ​ក្រចក​ដ៏​ស្អាត​នោះ។​

២ ការលាង​ថ្នាំ​ក្រចក​ដោយ​ការ​កេះ

ការ​កេះ​ថ្នាំ​ក្រចក​ដោយ​មិន​មាន​ទឹក​លាង គឺ​ប៉ះ​ពាល់​សុខភាព​ក្រចក​ខ្លាំង​ពិត​មែន ដោយ​សារ​តែ​ពេល​កេះ​នោះ​ ថ្នាំ​មិន​ចេញ​​មក​ស្អាត​ទាំង​ស្រុង​ដូច​ពេល​មាន​ទឹក​លាង​ក្រចក​ត្រឹម​ត្រូវ​នោះ​ទេ ​ហើយ​វា​ធ្វើ​ឲ្យ​ស្រទាប់​ក្រចក​ខាង​លើ​របស់​អ្នក​របក​ទៀត​ផង។

៣ បរិភោគ​អាហារ​ដែល​មិន​ល្អ

នៅ​ពេល​ដែល​អ្នក​បរិភោគ​អាហារ​ដែល​គ្មាន​ជីវជាតិ​ ឬ​មិន​ល្អ​ចំពោះ​សុខភាព ​វា​នឹង​បង្ហាញ​ឡើង​នៅ​លើ​តួ​ខ្លួន​របស់​អ្នក​ដូចជា​ សក់​ ស្បែក​ និង​ក្រចក​នេះ​ឯង​។ អ្នក​គួរ​តែ​ញ៉ាំ​បន្លែ​បៃតង​ ឬ​ក៏​ផ្លែ​ការ៉ុត ដើម្បី​ឲ្យ​ក្រចក​របស់​អ្នក​មើល​ទៅ​ស្អាត​គួរ​អោយ​ទាក់​ទាញ។

៤ ការ​ត​ក្រចក

ការ​ត​ក្រចក​ដោយ gel​ , acrylic ឬ​ក៏​បិត​ក្រចក​ជ័រ​ពី​លើ​ក្ដី គឺ​សុទ្ធ​តែ​ផ្តល់​ផល​ប៉ះ​ពាល់​មិន​ល្អ​ដល់​ក្រចកដៃ​របស់​អ្នក ព្រោះ​វិធី​ក្នុង​ការ​ប្រើ​ប្រាស់​សុទ្ធ​តែ​មាន​សារ​ធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​ក្រចក​ដៃ​របស់​អ្នក​កាន់​តែ​ស្ដើង​ទៅ​ៗ​ឈាន​ទៅ​រក​ការ​ដាច់​រហែក។ ហើយ​ម្យ៉ាង​វិញ​ទៀត​ការ​ត​ក្រចក​នេះ​ស្អាត​តែ​ពេល​ត​នោះ​ទេ ​ព្រោះ​នៅ​ពេល​ដែល​ត្រូវ​បក​ចេញ គឺ​ត្រូវ​ប្រើ​ទឹក​acetone ​ដែល​ធ្វើ​អោយ​ក្រចក​របស់​អ្នក​ត្រូវ​រង​ដំណំ​ម្ដង​ទៀត។

៥​ ការ​ប្រើ​ក្រចក​ទៅលើ​ធ្ងន់​ៗ

ឧទាហរណ៍​នៃ​ការ​ប្រើ​ក្រចក​ដៃ​ធ្ងន់​ៗ​នោះ​គឺ ការ​គាស់​ទឹក​ក្រូច  ឬ​រូត​ខោ ព្រោះ​ក្រចក​ងាយ​នឹង​កោង​បាក់​ពិត​មែន​ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយ អ្នក​គួរ​តែ​ប្រាកដ​ថា​អ្នក​ប្រើ​ម្រាម​ដៃ​ផ្ទាល់ ​មិន​មែន​ក្រចក​ដៃ​នោះ​ទេ​។

  នៅ​ពេល​ដែល​ក្រចក​ដៃ​របស់​អ្នក​ស្អាត​​​នឹង​ធ្វើ​ឲ្យ​ខ្លួន​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត និង​ភាព​ទាក់​ទាញ​ អញ្ចឹង​មាន​ទៅ​ខាត​បង់​អ្វី គ្រាន់​តែ​យើង​មក​ថែ​ក្រចក​ដៃ​ឱ្យ​បាន​ស្អាត​ខ្ញង់​នោះ​!


អត្ថបទ៖ ដាលីន​