តិចអត់ដែល​ស្គាល់ច្រកល្អៀង!!!

  • 2017-05-03 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាថាខេត្តពោធិ៍សាត់អត់មានកន្លែងដើរលេង? ច្បាស់ណាស់អ្នកខ្វះពុំទាន់សា្គល់ស្រមោលច្រកល្អៀងនៅឡើយទេ!

រមណីយដ្ឋានដែលលាក់ខ្លួនតាមធម្មជាតិច្រកល្អៀងមានទីតាំងស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ដែលមានចម្ងាយ ៧៣គីឡូម៉ែត ពីក្រុងពោធិ៍សាត់ នឹងមានចម្ងាយ ៤៣គីឡូម៉ែតពីផ្សារក្រគរ។ ពេលដែលយើងធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ច្រកល្អៀងភ្ញៀវទេសចរពុំចាំបាច់ទៅដល់ក្រុងពោធិ៍សាត់ទេ គ្រាន់តែដល់ផ្សារក្រគរនោះនឹងមានផ្លូវបត់ឆ្វេង រួួចធ្វើដំណើរតាមផ្លូវគ្រួសក្រហមអមដោយធម្មជាតិពណ៌បៃតង។

ចុះអ្វីដែលអស្ចារ្យ? និយាយពីទឹកជ្រោះមានអ្វីដែលល្អជាងទឹកធ្លាក់លើថ្មត្រជាក់ល្ហឹម សំឡេងទឹកធ្លាក់យ៉ាងរណ្តំជួយស្អំអារម្មណ៍អ្នកទេសចរ ក្រោយពីធ្វើដំណើរដ៏វែងឆ្ងាយឲ្យសម្រាកពីការនឿយហត់។

មិន​តែប៉ុណ្ណោះមានបង្គួយតូចៗរត់ឆ្លាស់ពេញដីដូរគ្រប់ពណ៌ ហើយ​មិនបាច់​ព្រួយបារម្ភពិបាករកអីញ៉ាំទេ មានកន្លែងលក់ម្ហូបខ្មែរ និង​កុម៉្មង់បាន​ភ្លាម​ហើយ​មាន​រសជាតិ​ឆ្ងាញ់ពិសារនិងអា​ច​អង្គុយកញ្ចុះមាត់ទឹកដ៏ត្រជាក់ចិត្ត។ សំឡេងសត្វស្លាបហោះហើរអឺងកងពេញព្រៃព្រឹក្សាជាមួយអាហារ​ដ៏ឈ្ងុយឆ្ងាញ់អង្គុយជួបជុំគ្រួសារ​នឹងធ្វើឲ្យ​ទុក្ខកង្វល់ទាំងឡាយរសាត់ឆ្ងាយពីខួរក្បាលរបស់អ្នក​។


អត្ថបទ ៖​ ដាលីន