ស្រោមទូរស័ព្ទម៉ូដ ឡើងCute Cute គួរឱ្យចង់បាន
- 2017-05-04 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រោមទូរស័ព្ទម៉ូដ ឡើងCute Cute គួរឱ្យចង់បាន
ចន្លោះមិនឃើញ
អ្នកផលិតទូរស័ព្ទកាន់តែទំនើបទៅៗ ចំនែកឯអ្នកផលិតស្រោមទូរស័ព្ទក៏មិនឱ្យចាញ់គ្នាប៉ុន្មានដែរ ព្រោះថាឥឡូវនេះមានស្រោមទូរស័ព្ទស្អាតៗ ពេញនិយមជាច្រើនម៉ូដ ច្រើនម៉ាកមែនទែនតែម្ដង តាមសឹងមិនចង់ទាន់សភាពការណ៍។ តែកុំភ័យអី ព្រោះថាស្រោមទូរស័ព្ទទាំង៥ ម៉ូដ ខាងក្រោមនេះធានាថាបើបានទិញដាក់ទូរស័ព្ទរបស់អ្នកហើយ ដឹងតែមានភាពស៊ីវិល័យ ស្អាតទាក់ទាញ គ្មានស្ដាយលុយមួយរៀលនោះទេ។ ១ ស្រោមទូរស័ព្ទកញ្ចក់
កាន់តែ កាលីបទៀតលើស្រោមទូរស័ព្ទកញ្ចក់ អាចឆ្លុះមុខបាន មិនចាំបាច់ដាក់កញ្ចក់ឆ្លុះមុខតាមខ្លួននាំតែធ្ងន់អី បើសម័យនេះស្រោមទូរស័ព្ទមើលមុខបាន ហើយធ្វើឲ្យទូរស័ព្ទកាន់តែគួរឱ្យទាក់ទាញម៉ាទំហឹងទៀត។
២ ស្រោមទូរស័ព្ទថ្មម៉ាប
កាលមុនមានតែពណ៌សរ និងខ្មៅទេ តែឥឡូវចេញសុទ្ធតែពណ៌ផ្កាឈូក ខៀវ និងពណ៌ផ្សេងៗជាច្រើនទៀតដើម្បីកុំឲ្យចាញ់ចិត្ត។ ម៉ូដនេះមើលទៅថ្លៃថ្នូរ គួរឲ្យចង់ប្រើមែនតែម្ដង។
៣ ស្រោមទូរស័ព្ទរូបផ្កា
ផ្កាពណ៌ឆើតៗលាយជាមួយផ្ទៃពណ៌ខ្មៅស្រឹប ថាមើល កាលីប ហើយទាក់ទាញណាស់។
៤ ស្រោមទូរស័ព្ទដាក់អក្សរ
ពាក្យមួយៗសុទ្ធតែមានអត្ថន័យស៊ីជម្រៅ ហើយអាចបង្ហាញពីខ្លួនយើងទៀត មានអ្វីមិនល្អ?
៥ ស្រោមទូរស័ព្ទផ្លេកៗ
ពេលដាក់ស្រោមទូរស័ព្ទបែបភ្លឹបភ្លែតអញ្ចឹងទៅមានអារម្មណ៍ថាដូចកំពុងនៅក្នុងពិធីជប់លៀង ឬកម្មវិធីសប្បាយៗយ៉ាងម៉េចមិនដឹង ហើយសាកសមមែនទែនសម្រាប់មិត្តៗយុវវ័យរបស់យើង។
៦ ស្រោមទូរស័ព្ទជាប់ខ្សែ
អ្នកទំាងអស់គ្នាប្រហែលជាធ្លាប់ប្រទះឃើញស្រោមទូរស័ព្ទប្រភេទនេះនៅកន្លែងណាមួយហើយ ដោយសារឥឡូវនេះហាងនីមួយបង្ហោះលក់វាព្រោងព្រាតតែម្ដង។ វាមានច្រើនពណ៌សម្រាប់ជ្រើសរើស ហើយពេលស៊កចូលក្នុងហោប៉ៅ មានខ្សែវាលានចេញមកក្រៅបន្ដិច មើលទៅទំនងម្យ៉ាងដែរ។
យ៉ាងម៉េចដែរ? ប្រាកដជាចាប់អារម្មណ៍ម៉ូដណាមួយហើយមែនទេក្នុងចំណោម ម៉ូដទាំង៥ហ្នឹងហើយ បើឡូយម្ល៉ឹងៗ ...
អត្ថបទ៖ ដេមី