តិចនិច​សម្រាប់​អ្នក​ដែល​មាន​កម្ពស់​មិន​សូវ​បាន​ លែង​បារម្ភ​ថា​ថត​រូប​ឃើញ​ទាប​ហើយ

  • 2017-05-08 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​កើត​មក​មាន​កម្ពស់​មិន​សូវ​បាន​ ពេល​ថត​រូប​ម្ដងៗ​រៀង​ពិបាក ព្រោះ​បើ​កាច់​ស្ទាយ៍ ឬ​កាន់​ Camera ​អត់​ត្រូវ នោះ​នឹង​ឃើញ​កាន់​តែ​ទាប​មួយ​កម្រិត​ទៀត។ វិធី​ខាង​ក្រោម​នេះ​នឹង​ជួយ​មិត្ត​ៗ​យុវវ័យ​ឲ្យ​ថត​ទៅ​ឃើញ​ខ្ពស់​ស្អាត​ដូច​តារា​​ម៉ូដែល​តែ​ម្ដង​។

  ការដាក់​កាម៉ារ៉ា​ឲ្យ​ទាប​ជាង​ខ្លួន

វិធី​មួយ​នេះ​មាន​ប្រសិទ្ធ​ភាព​ពិត​មែន ដោយ​គ្រាន់​តែ​ឲ្យ​អ្នក​កាន់​កាម៉ារ៉ា​កាន់​ឲ្យ​ទាប​ជាង​ខ្លួន​អ្នក​បន្តិច នោះ​នឹង​ជួយ​ធ្វើ​ឲ្យ​ដង​ខ្លួន និង​ជើង​របស់​អ្នក​វែង​ជាង​ធម្មតា។ 

របៀប​ឈរ​ពាត់​ជើង​

បើ​អ្នក​ឈរ​ថត​ដាក់​ជើង​ត្រង់​ភ្លឹង នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ទាប មិន​ស្រលូន តែ​បើ​កាច់​ស្ទាយ៍​ឈរ​ពាត់​ជើង ឬ​បោះ​ជើង​មួយ​មក​មុខ​តែ​បន្តិច ដឹង​តែ​អស់​ទាស់​តែ​ម្ដង។

តិចនិច​ឈរ​ចង្អើត​ជើង

នេះ​សម្រាប់​ពេល​ដែល​អ្នក​ត្រូវ​ថត​ជា​ក្រុម​ជាមួយ​អ្នក​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​អ្នក ​គួរ​តែ​មាន​​ទិចនិច​បន្តិច​ឈរ​យ៉ាង​ណា​នៅ​ពេល​ដែរ​ថតរូប​ទៅ​កុំ​ឱ្យ​មើល​ទៅ​ខ្លួន​អ្នក​​ទាប​ជាង​គេ ដូច្នេះ​​អ្នក​អាច​ចង្អើត​ជើង​បន្តិច ហើយ​បើ​អាច​សុំ​អោយ​គេ​ថត​ត្រឹម​មួយ​កំណាត់​ខ្លួន​ក៏​កាន់​តែ​ប្រសើរ ដើម្បី​កុំ​ឲ្យ​គេ​ចាប់​បាន​ថា​យើង​ខ្ពស់​ដោយ​សារ​ចង្អើត​។    

ការថត​តែ​មួយ​តួ​ខ្លួន

នៅ​ពេល​ដែល​អ្នក​ថត​តែ​មួយ​តួ​ខ្លួន នោះ​នឹង​អាច​ថ្ពឹន​ភ្នែក​អ្នក​មើល​រូប​ថត​ថា​អ្នក​មាន​កម្ពស់​ខ្ពស់​ពី​ធម្មជាតិ។

ឈរ​ឱ្យ​ត្រង់​ខ្លួន

ឈរ​ថត​រូប​ពេល​ខ្លះ​អាច​ភ្លេច​ខ្លួន ក៏​ឈរ​រៀង​កោង មិន​បើក​ស្មា​ឱ្យ​អស់ នេះ​ហើយ​គឺ​ជា​ចំណុច​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​រូបរាង​ក្នុង​រូប​ថត​របស់​អ្នក​មើល​ទៅ​តូច​ទាប មិន​ខ្ពស់​ស្រលះ​ដូច​គេ។ ដូច្នេះ​លើក​ក្រោយ​ពេល​ថត​រូប កុំ​ភ្លេច​រៀប​ឫក​ឈរ​ឱ្យ​ត្រង់​ខ្លួន​ផង​ណា! 


អត្ថបទ៖ ដេមី