ជិតដល់ទិវាអ្នកម្ដាយហើយ តើអ្នកបានដឹងអ្វីខ្លះពីពិធីនេះ?
- 2017-05-09 03:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដល់ទិវាអ្នកម្ដាយហើយ តើអ្នកបានដឹងអ្វីខ្លះពីពិធីនេះ?
ចន្លោះមិនឃើញ
ថ្ងៃបុណ្យម្ដាយត្រូវបានប្រារព្ធឡើងដើម្បីជាការដឹងគុណដល់អ្នកម្ដាយគ្រប់រូបដែលបានពពោះ បង្កើត និងចិញ្ចឹមថែរក្សាកូនតាំងពីតូចរហូតដល់ធំពេញវ័យ។ បុណ្យនេះនឹងមកដល់នៅថ្ងៃ ១៤ ឧសភាខាងមុខនេះហើយប៉ុន្តែ តើអ្នកដឹងអ្វីខ្លះទាក់ទងនឹងពិធីនេះ?
១. ពីដំបូងវាត្រូវបានគេហៅថាបុណ្យម្ដាយថ្ងៃអាទិត្យ (Mothering Sunday)៖ ហើយកាលណោះបុណ្យនេះត្រូវបានគេប្រារព្ធជាលក្ខណៈសាសនាគ្រិស្ទានប៉ុណ្ណោះ។
២. បុណ្យម្ដាយលើកដំបូង៖ បន្ទាប់ពីការស្លាប់របស់ស្ត្រីអាមេរិកម្នាក់ឈ្មោះ Ann Reeves Jarvis នៅឆ្នាំ ១៩០៨ កូនស្រីរបស់អ្នកស្រីឈ្មោះ Anna Jarvis មានគំនិតបង្កើតពិធីមួយឡើងដើម្បីដឹងគុណដល់ម្ដាយខ្លួន។ នាងបានប្រារព្ធពិធីបុណ្យម្ដាយដំបូងបំផុតនៅព្រះវិហារ Methodist ក្នុងតំបន់ Grafton រដ្ឋ Virginia ខាងលិច។
៣. ហេតុអ្វីបុណ្យនេះមិនកំណត់ថ្ងៃពិតប្រាកដ?៖ បន្ទាប់ពីការប្រារព្ធពិធីបុណ្យម្ដាយលើកដំបូងរួចរាល់ នាង Jevis មានបំណងចង់ឲ្យបុណ្យនេះក្លាយទៅជាបុណ្យជាតិតែម្ដង។ បន្ទាប់ពីការបញ្ចុះបញ្ចូលនិងបង្ហាញហេតុផលជាច្រើនទៅកាន់សាធារណជនអស់ជាច្រើនឆ្នាំ នាងក៏បានការទទួលស្គាល់ពីប្រធានាធិបតីអាមេរិក Woodrow Wilson នៅឆ្នាំ ១៩១៤។ ក្រោយមកលោកប្រធានាធិបតីបានប្រកាសថាពិធីបុណ្យម្ដាយនេះនឹងត្រូវធ្វើឡើងនៅរាល់ថ្ងៃអាទិត្យសប្ដាហ៍ទីពីរខែឧសភា (ដោយមិនកំណត់ថ្ងៃឡើយ)។
៤. បុណ្យនេះសាយភាយទៅទូទាំងពិភពលោកដោយការប្រឹងប្រែងរបស់ Jarvis ផ្ទាល់៖ នាងបានសរសេរលិខិតជាច្រើនដើម្បីផ្សព្វផ្សាយពីពិធីនេះទៅកាន់អ្នកនយោបាយ និងអ្នកធ្វើជំនួយនៅតាមប្រទេសផ្សេងៗគ្នា។ នេះជាហេតុដែលប្រទេសជាច្រើននៅទ្វីប អាហ្វ្រិក អាមេរិកខាងត្បូង និងអាស៊ីចាប់ផ្ដើមប្រារព្ធពិធីនេះ។
៤. អ្នកបង្កើតបុណ្យនេះមិនមែនជាម្ដាយគេទេ៖ ទោះបីជានាង Anna Jarvis ជាអ្នកបង្កើតបុណ្យនេះមែន តែនាងមិនដែលបានរៀបការ ឬមានកូននោះទេ៕
ប្រភព៖ Foxnews ប្រែសម្រួល៖ Chhai Yarith