Stylish សម្រាប់​បុរស​ ឱ្យមើលទៅមានភាពទាក់ទាញ

  • 2017-05-11 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ប្រុស​ភាគ​ច្រើន​មិនសូវ​ខ្វល់​ពី​រូប​រាង​ ឬ​ការ​រៀបចំខ្លួន​នោះ​ទេ ឱ្យ​តែ​មុជ​ទឹក​រួច​ហើយ​ស្លៀក​ពាក់​ខោអាវ​ធម្មតា​ជា​ការ​ស្រេច​។ ពេល​ខ្លះ​គេ​អាច​សង្កេត​ដឹង​ថា​អ្នក​ជា​​មនុស្ស​បែប​ណា​តាមរយៈ​រូប​រាង​នេះ​ឯង​ ។ បើ​ចង់​ឱ្យ​មានការ​ចាប់​អារម្មណ៍​ច្រើន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បុរស​ៗ​គួរ​តែ​ចេះ​រៀប​ស្ទាយ៍​របស់​ខ្លួ​ន​។

១.​ស្បែក​ជើង​

ស្បែក​ជើង​ក៏​ជា​ផ្នែក​មួយ​ បង្ហាញ​នូវ​ភាព​ស្រស់​សង្ហារ​របស់​បុរស​ដែរ​។ ប៉ុន្តែ​រាល់​ស្បែកជើង​ដែល​អ្នក​ជ្រើស​យក​ត្រូវ​តែ​មាន​ភាព​ស្អាត​មិន​កខ្វក់​។​

២.​អាវ​ពណ៌ស​

អាវ​ពណ៌​ស​អាច​បង្ហាញ​នូវ​រូប​រាង​សង្ហា​រ​នឹង​ភាព​ជា​បុរស។

៣.​Dark Jeans

កា​រ​ជ្រើស​រើ​ស​ យក​ប្រភេទ​ខោ​ខាប៊ូវ​ពណ៌​ខ្មៅ គឺ​ងាយ​ស្រួល​ជ្រើស​រើ​ស​ស្បែក​ជើង​ នឹង​អាវ​ឱ្យ​ពាក់​ទៅ​ស៊ីគ្នា។​ ហើយការ​ស្លៀក​បែប​Dark Blue Jeans នេះ អាច​ចូល​រួម​គ្រប់​កម្មវិធី​។

៤. ការ​បន្ថែម​នូវ​អាវ​ក្រៅ (​បែប​ Western Style )

​មើល​ទៅ​នឹង​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ គ្រាន់តែ​បន្ថែម​នូវ​អាវ​ Jacket ។

៥.​គ្រឿង​តុប​តែង​បន្ថែម​​

គ្រឿង​តុប​តែង​បន្ថែម​ មិនមែន​សំដៅ​ទៅ​លើ​ការ​ Makeup នោះ​ទេ គឺជា​គ្រឿង​បន្ថែម​ដូចជា​ នាឡិកា វ៉ែនតា​ខ្មៅ​ មួក​​ ឬក៏​កាបូប​ជាដើម​

រៀប​ចំ​ខ្លួន​បាន​តែ​ប៉ុណ្ណឹង បុរស​ៗ​ដឹង​តែ ដើរ​ចេញ​ទៅ​ណា​មកណា​ នឹងមានការ​ចាប់​អារម្មណ៍​ពី អ្នក​នៅ​ជុំវិញ​ខ្លួន​ជា​មិនខាន។


ប្រភព៖ goody25 ប្រែ​សម្រួល៖ chanvutha yin