មកមើលគូសចិញ្ចើមប្រភេទណា ដែលសាកសមនឹងទម្រង់មុខរបស់អ្នក
- 2017-05-12 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលគូសចិញ្ចើមប្រភេទណា ដែលសាកសមនឹងទម្រង់មុខរបស់អ្នក
ចន្លោះមិនឃើញ
អ្នកទំាងអស់គ្នាប្រហែលជាដឹងហើយថាសម័យឥឡូវគេនិយមចិព្ចើាមដែលមានទ្រង់ទ្រាយស្អាត និងក្រាស់ល្អ តែមិនមែនឃើញរាងចិញ្ចើមគេស្អាត អ្នកអាចចេះតែគូរ ឬសាក់តាមគេនោះទេ។ ខាងក្រោមនេះនឹងបង្ហាញថាតើទម្រង់ចិញ្ចើមមួយណាដែលសមនឹងទ្រង់ទ្រាយមុខរបស់អ្នក៖
១ មុខរាងបេះដូង
សម្រាប់អ្នកដែលមានមុខរាងបេះដូងនេះ អ្នកគួរគូរចិញ្ចើមរាងមូលកោង ដែលធ្វើអោយផ្ទៃមុខរបស់អ្នកកាន់តែមានភាពរមទម្យ គួរឱ្យឈ្លក់វង្វេង។
២ មុខរាងមូល
សម្រាប់មុខមូល អ្នកគួរគូរលើកគល់ចិញ្ចើមឡើងលើ រួចទម្លាប់ចុងចុះក្រោម ដើម្បីជួយលើកភ្នែកឡើងខ្ពស់ និងទ្រវែងបន្តិច ជៀសវាងឱ្យមុខកាន់តែមូល។
៣ មុខរាងត្បូង
អ្នកគួរគូរចិព្ចើាមអោយរាងកោងខ្លាំង ដើម្បីជួយបន្ថយទំហំមុខរបស់អ្នកឲ្យរាងតូចជាមុនបន្តិច។
៤ មុខរាងជ្រុង
សម្រាប់ទម្រង់មុខប្រភេទនេះ អ្នកគួរគូរចិព្ចើាមឲ្យដុតខ្លាំង ហើយមានរៀងទម្លាក់ចុងចិញ្ចើមឲ្យកោងបន្តិច។
៥ មុខរាងវែង
អ្នកគួរគូរចិញ្ចើមដែលមានរាងត្រង់ស្មើ ដើម្បីឱ្យទម្រង់មុខមានរាងខ្លីជាងធម្មជាតិ។
ប្រភព៖ eyebrowz ប្រែសម្រួល៖ chanvutha yin