គួរ​ត្រៀមអ្វីខ្លះ ជាកាដូរ​សម្រាប់ជូនអ្នកម្ដាយ​នៅថ្ងៃMother's day

  • 2017-05-11 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ម្ដាយ​​ គឺ​ជា​បុណ្យ​មួយ​ដែល​លោក​ខាង​លិច​ប្រារព្ធ​ឡើង​ដើម្បី​​បង្ហាញ​សេចក្ដី​ ស្រលាញ់​ និង​ដឹង​​គុណ​ ចំពោះ​គាត់​ដែល​បាន​ផ្ដល់​កំណើត​នឹង​មើល​ថែរក្សា​ដល់​កូន​ ហើយ​​បុណ្យ ក៏​បាន​ សាយ​ភាយ​ទៅ​ស្ទើរ​ទាំង​ពិភព​លោក​​។​ ថ្ងៃបុណ្យ​ម្ដាយ​ដែល​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី១៤​នេះ​ហើយ​តើ​អ្នក​ទាំង​អស់​គ្នា​មាន​រៀប​ចំ​អ្វី​ជាពិសេស​ទុក​ជូន​អ្នក​ម្ដាយ​ជា​ទី​ស្រលាញ់​ហើយ​ឬនៅ? បើ​មិន​ដឹង​ថា​នឹង​ត្រៀម​អ្វី​ទេ មកនេះ​សប្បាយ​ដើរ​នឹង​មាន​យោបល់​ខ្លះ​ចង់​ចែក​រំលែក​ ក្នុង​ការ​ស្វែង​រក​របស់​ ឬ​ក៏​ការ​រៀបចំ​ទុក​ជូន​អ្នក​ម្ដាយ

ការ​ទិញ​ជា សំលៀក​បំពាក់​ជូន​អ្នក​ម៉ាក់

ម្ដាយ​ដែល​ជា​​ស្ត្រី​មេផ្ទះ​ខ្លះ​គាត់​មិនសូវ​ខ្វាយ​ខ្វល់​ពី​ការទិញ​សំលៀក​បំពាក់​ថ្មី​សម្រាប់​ខ្លួន​ជា​ញឹក​ញាប់​នោះ​ទេ ទាល់​តែ​មាន​កម្មវិធី​ធំ​ដំ​អី​បាន​គាត់​ទិញ​។ ដូច​នេះ​បើ​យើង​ជា​កូន​ទិញ កា​ដូរ​ជា​សំលៀក​បំពាក់​ ដូច​ រ៉ូប​ ខោ​អាវ នោះ​គឺ​ល្អ​ប្រសើរ​ណាស់​​​

​​​​ការទិញ​ជា​កាបូប

វា​ពិត​ជា​កាដូ​ដ៏​ពិសេស សម្រាប់​កូន​ទិញ ជូន​ម្ដាយ​ជាទី​ស្រលាញ់។

​ទិញ​ជា​គ្រឿង​សម្អាង​

គាត់​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​បាន​ទទួល​កាដូ​បែប​​នេះ​ពី​កូន។ ដូច​​ជា ក្រេម​លាប​មាត់ ឡេ​លាប​មុខ ឬ​ក៏​ម្សៅ​ផាត់​ ទិញ​ជា​ពណ៌​ដែល​គាត់​ចូល​ចិត្ត​លាប​ជា​រៀង​រាល់​ថ្ងៃ។

ការ​ទិញ​នំ​ខេក

វា​ជា​អ្វី​ដែល​Surprises គាត់​ខ្លាំង​ព្រោះ​គាត់​នឹង​ញញឹម​នៅ​ពេល​ដែល​លឺ​កូន​ច្រៀង​ចម្រៀង ហើយ​មាន​ជាមួយ​នំ​ខេក​នេះ ។ ហើយ​វា​ងាយ​ស្រួល​ទិញ​សម្រាប់​កូន​ដែល​រវល់​នឹង​ការងារ។

ការ​ញ៉ាំ​បាយ​ល្ងាច

ការ​ចំណាយ​ពេល​នាំ​គាត់​ទៅ​ញ៉ាំ​បាយ​ល្ងាច​ជា​លក្ខណ​គ្រួសារ​បែប​នេះ​ជា​អ្វី​ដែល​គាត់​ចង់​បាន​ពី​កូន។​ព្រោះ​ថា​ កូន​គ្រប់​គ្នា​ប្រាកដ​ជា​គ្មាន​ពេល​នៅ​ញ៉ាំ​បាយ​ជាមួយ​គាត់​បាន​គ្រប់​ពេល​​ទេ​មែនទេ។​​​

​​


អត្ថបទ៖ chanvutha yin