ម៉ូដ​សក់​ដែល​ស័ក្តសម​​ទៅ​តាម​វ័យ​

  • 2017-05-12 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​កាត់សក់ និងទុកសក់មិនមែន​តាមតែចិត្តចង់រហូតនោះទេ ជួនកាលបើអ្នកនៅក្មេងសោះ តែកាត់សក់ខុស ក៏អាចប្រែសម្រស់របស់អ្នកឱ្យទៅជា​ចាស់ជាងអាយុ១ជួរ ហើយបើអ្នកមានវ័យចំណាស់ វានឹងធ្វើឲ្យអ្នកមានសភាពស្ទាវជាងអាយុ មិនគួរឲ្យទាក់ទាញក៏​មាន។ ដូច្នេះខាងក្រោមនេះនឹងបង្ហាញថាតើម៉ូដសក់បែបម៉េចដែលសមនឹងវ័យរបស់អ្នក បើបានកាត់ហើយដឹងតែមានភាពលេចធ្លោតែម្ដង។  

១ អាយុ​ចន្លោះពី​២០ឆ្នាំ

អាយុចន្លោះពី​២០ឆ្នាំនេះ គឺ​ជាពេលដ៏ល្អដើម្បីស្វែងរកម៉ូតសក់ដែលសាកសមនឹងអ្នកបំផុត ដូច្នេះអ្នកអាចលេងម៉ូត និងពណ៌សក់ទំាងកាច ឬស្លូតតាមដែលចិត្តចង់តែម្ដង។    

២ អាយុចន្លោះពី៣០ឆ្នាំ

ម៉ូតសក់ក្នុងអាយុចន្លោះពី៣០ឆ្នាំនេះ គឺគួរតែជៀសវៀងពណ៌ដែលកាចពេក ហើយអ្នកអាចលេងម៉ូតខ្លីដូចបុរស ឬសម្រាប់អ្នកដែលមានសក់ក្រាស់វែងពីធម្មជាតិ អាចទុកវា បានតែ​ម្តង ក៏​ស័ក្ត​សម​មិនចាញ់គ្នាដែរ។ ម្យ៉ាងវិញទៀត អ្នកគួរជៀសវៀងការលេងម៉ូតសក់ដែលប្លែកពីម៉ូតសក់ដើមខ្លាំងពេក មានន័យថាបើចង់ដូរម៉ូត គួរដូរបន្ដិចម្តងៗ។    

៣ អាយុចន្លោះពី៤០ឆ្នាំ

សម្រាប់អ្នកដែលឈានដល់វ័យ៤០ឆ្នាំ អ្នកតែងតែស្វែងរកមធ្យោបាយដើម្បីឲ្យជួយសម្រស់មានភាពក្មេងជាងអាយុពិត ដូច្នេះហើយការជ្រើសរើសម៉ូតសក់គឺជារឿងដែលសំខាន់បំផុត។ អ្នកគួរ​ជៀសវាង​យកម៉ូតសក់ដែលមិនចាំបាច់ឱ្យមានស្ទាយ និងម៉ូតរញ៉េរញ៉ៃច្រើនពេកទេ ព្រោះវាធ្វើឲ្យសម្រស់របស់អ្នកកាន់តែចាស់។    

៤ អាយុចន្លោះពី៥០ឆ្នំា

ឈានដល់អាយុនេះហើយ អ្នកគួរតែជៀសវៀងម៉ូតដែលខ្លីពេក ឬវែងពេក ហើយសម្រាប់អ្នកដែលមានសក់ប្រវែងមធ្យម គួរមូលប៉ោងៗ ឬ​ម៉ូដទឹករលក។    


ប្រភព៖ Brightside ប្រែ​សម្រួល៖ chanvutha yin