ថ្ងៃឈប់​សម្រាក​យូរ​អញ្ចឹង ទៅ​លេង​នៅ​កោះ​រុង​ម្ដង​ហ្អី​!!!

  • 2017-05-13 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​កោះរុង​មាន​អី​ស្អាត​ខ្លះ​បាន​មនុស្ស​ជា​ច្រើន​ចង់​ទៅ​លេង​? នៅ​ទី​នេះ​មាន​ឆ្នេរ​ជា​ច្រើន​ប្រភេទ មាន​ខ្លះ​ឆ្នេរ​លាយ​ជាមួយ​ថ្ម ឆ្នេរ​ខ្លះ​មាន​ខ្សាច់​ស​ក្បុស ហើយ​មាន​ទឹក​ថ្លា ដូច​កញ្ចក់ មាន​ផ្កា​ថ្ម​ដុះ​ក្នុង​ទឹក ឆ្នេរ​វែង ជា​ពិសេស​លោក​អ្នក​អាច​ទៅ​ដល់ ដោយ ទូក​ល្បឿន​លឿន ចំណាយ​តែ ៤៥នាទី ដល់​គោល​ដៅ ដោយ​សុវត្ថិភាព​ខ្ពស់។ មាន​អាហារ​សមុទ្រ​ដ៏​មាន​រស​ជាតិ​ឆ្ងាញ់​ ហែល​ទឹក​មើល​ផ្កាថ្ម ឬ​ឯ​កន្លែង​សម្រាប់​ស្នាក់​នៅ​មាន​ដូច​ជា​​បឹងកាឡូត​ សណ្ឋាគារ​ជាច្រើន​ដែរ។ បើ​បរិយាកាស​ពេល​យប់​ក៏​ស្អាត​ស្រស់​បំព្រង​ដែរ យើង​អាច​ជិះ​ទូក​មើល​ប្លាតុង​បាន​ទៀត​។ ​​

សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​បាន​ទៅ​លេង​គួរ​តែ​ទៅ​ហើយ​ស្អាត​ណាស់ណា។


អត្ថបទ៖ chanvutha yin