ថ្ងៃខួបកំណើតគួរធ្វើអី្វខ្លះជាពិសេស សម្រាប់ខ្លួនឯង?
- 2017-05-17 12:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃខួបកំណើតគួរធ្វើអី្វខ្លះជាពិសេស សម្រាប់ខ្លួនឯង?
ចន្លោះមិនឃើញ
មិនថាអ្នកស្ថិតនៅក្នុងវ័យណានោះទេ ឲ្យតែដល់ថ្ងៃខួបកំណើត យ៉ាងហោចណាស់ក៏អ្នកមានអារម្មណ៍រៀងពិសេសបន្តិចដែរ។ មួយវិញទៀត ក្នុងថ្ងៃខួបកំណើត មនុស្សភាគច្រើនមិនសូវមានគម្រោងសម្រាប់ខ្លួនឯងនោះទេ ព្រោះរំពឹងថានឹងមានគេចាំពង្ញាក់ និងរៀបគម្រោងពិសេសៗឱ្យ។ ចំនុចខាងក្រោមនេះអាចនឹងផ្លាស់ប្ដូរការគិតរបស់អ្នកថានឹងគួរធ្វើអ្វីខ្លះនៅថ្ងៃខួបកំណើត។
១ ចាប់ផ្តើមថ្ងៃពិសេសដោយការស្រលាញ់ខ្លួនឯង
នៅពេលភ្ញាក់ពីគេងនៅពេលព្រឹកព្រលឹម កុំទាន់បើកទូរស័ព្ទ កុំព្យូទ័រ ឬប្រព័ន្ធទាក់ទងណាទំាងអស់ តែអ្នកគួរស្ដាប់ពីសូរសំលេងនៃការដកដង្ហើមរបស់អ្នក រដោះនូវភាពអវិជ្ជមាន និងស្រូបយកនូវភាពវិជ្ជមាន និងក្ដីស្រលាញ់សម្រាប់ខ្លួនឯង។
២ ធ្វើអំពើសប្បុរស
អំពើសប្បុរសនោះរួមមានការបរិច្ចាគឈាម ឬផ្តល់ជាសម្ភារៈប្រើប្រាស់ទៅជនចាស់ជរា ក្មេងកំព្រា និងជនក្រីក្រ។
៣ នឹកដល់ម៉ាក់
អ្នកខ្លះនៅពេលដែលដល់ថ្ងៃខួបកំណើត គិតតែការសប្បាយផ្ទាល់ខ្លួន មិនបាននឹករលឹកដល់អ្នកមានគុណ ជាពិសេសអ្នកម៉ាក់ដែលបានឆ្លងទន្លេយ៉ាងលំបាកដើម្បីបង្កើតយើងចេញមក។
៤ ទិញកាដូឱ្យខ្លួនឯង
អាចឆ្លៀតឱកាសពិសេសនេះដើម្បីទិញកាដូសម្រាប់ខ្លួនឯង ដែលអ្នកបានប៉ងទុកជាយូរណាស់មកហើយ។
៥ ញុំានំខេកជាអាហារពេលព្រឹក
មិនងាយទេដែលសុខៗមានឱកាសទៅកុម្ម៉ង់នំខេកជាអាហារពេលព្រឹក។ តែកុំច្រលំថាជានំខេកធំៗណា អាចជានំខេក១ចំនិតតូចដែលមានលក់នៅគ្រប់ហាងកាហ្វេយើងនេះឯង។
ទៅធ្វើអីដដែលៗក្នុងថ្ងៃខួបកំណើតធ្វើអី មកសាកអី្វដែលប្លែកម្ដងមើល៍ថាល្អប៉ុណ្ណា!
អត្ថបទ៖ ដេមី