ចង់អានសៀវភៅរឿងភាសាអង់គ្លេស គួរទិញនៅណា?

  • 2017-05-18 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្រិតនៃការអាន និងសរសេរភាសាអង់គ្លេសរបស់មិត្តៗយុវវ័យយើងនាពេលឥឡូវនេះគឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយពួកគេក៍និយមអានសៀវភៅរឿងជាភាសាអង់គ្លេសផងដែរ។ តែដោយសារតែវាមិនមែនជាភាសាជាតិរបស់យើងដែលអាចរកទិញបាននៅគ្រប់ទីកន្លែង ដូច្នេះថ្ងៃនេះSabayDerបាននំាយកនូវហាងមួយចំនួនដែលមានលក់សៀវភៅសម្បូរបែប និងមានតម្លៃថោកសមរម្យផងដែរ។

១ Monument Book

ហាងលក់សៀវភៅMonument Bookនេះចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ហើយឥឡូវនេះកំពុងមានដល់ទៅ១២សាខានៅតាមបណ្ដាក្រុងចំនួន៦ នៃប្រទេសកម្ពុជា ឡាវ និងមីយ៉ានម៉ា។ Monument Bookមានលក់សៀវភៅរឿងជាភាសាបរទេស​ជាច្រើនសម្រាប់អតិថិជនគ្រប់វ័យក្នុងតម្លៃសមរម្យបំផុតផងដែរ។ អាសយដ្ឋានផ្ទះលេខ១១១ មហាវិថីព្រះនរត្ដម និងផ្សារទំនើបអ៊ីអនជាន់ទី២។ ទំនាក់ទំនង៖ ០២៣ ២១៧ ៦១៧

២ D’s Books

D’s Books គឺជាហាងលក់សៀវភៅជជុះដែលធ្វើឲ្យតម្លៃសៀវភៅដែលអ្នកប្រាថ្នាចង់បានកាន់តែមានតម្លៃថោកមួយកម្រិតទៀត។ ទោះបីហាងមួយនេះលក់សៀវភៅជជុះពិតប្រាកដមែន​ តែគុណភាពសៀវភៅនៅល្អ ខ្លះសឹងតែដូចសៀវភៅថ្មីតែម្ដង។ អាសយដ្ឋានផ្លូវលេខ២៤០​ ភ្នំពេញ និងផ្លូវ២ធ្នូ ខេត្តសៀមរាប។ ទំនាក់ទំនង៖ ០៩២ ៥២៧ ០២៩

៣ Royal Bookstore

Royal Bookstoreកាលពីមុនជាonline shopតែដោយសារតែមានការគំាទ្រយ៉ាងសម្បើមពីអតិថិជន ហាងនេះក៍ចាប់ផ្ដើមរីកដុះដាលក្លាយជាហាងមួយយ៉ាងពិតប្រាកដនៅក្បែរផ្សារទួលទំពូង ផ្ទះលេខ២៥D ផ្លូវលេខ៤៥៤ ខណ្ឌចំការមន ភ្នំពេញ។ ទំនាក់ទំនង៖ ០៩៨ ៨៨៨ ៥៧៥

៤ Phnom Penh Bookstore

Phnom Penh Bookstoreគឺជាonline shopដែលមានលក់សៀវភៅជាច្រើនប្រភេទ មិនថាចេញជាយូរមកហើយ ឬក៍ទើបតែចេញថ្មីៗក្ដី ក៍ហាងនេះអាចផ្ដល់ជូនអតិថិជនតាមដែលកុម្ម៉ង់។ រយៈពេលកុម្ម៉ង់ក៍ត្រឹមតែ២អាទិត្យប៉ុណ្ណោះ មិនចំាបាច់បារម្ភថាត្រូវចាំយូរនោះទេ។ មិនតែប៉ុណ្ណោះតម្លៃក៍ទាបសឹងតែមិនគួរឲ្យជឿ។ អាសយដ្ឋានផ្ទះលេខB៧៥ ផ្លូវលេខ១៩៩ ភ្នំពេញ។ ទំនាក់ទំនង៖ ០៩៦ ៦៦២ ៤០០០

ត្បិតតែBookshouse Cambodiaទើបតែបង្កើតឡើងក្ដី តែការផ្ដល់ជូននូវសេវាកម្មសម្រាប់អតិថិជនក៍មិនចាញ់គេដែរ។ អាសយដ្ឋានកាច់ជ្រុងរវាងផ្លូវលេខ៣៩០ និង១១៣ ជិតវត្តទួលទំពូង។ ទំនាក់ទំនង៖ ០១២ ៨៨២ ៣១៣


អត្ថបទ៖ sophea kheang