គ្រឿង​ផ្សំ ​៥ ​យ៉ាង​កម្ចាត់​ថ្នក់​ខ្មៅ​ជុំវិញ​រង្វង់​ភ្នែក

  • 2017-05-25 08:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នក់​ខ្មៅ​នៅ​ជុំវិញ​រង្វង់​ភ្នែក ​គឺ​ជា​បញ្ហា​របស់​ស្ត្រី​គ្រប់​រូប​ដែល​តែង​តែ​ជួប​ប្រទះ​ ហើយ​ជួន​កាល​វា​កើត​ឡើង​ដោយ​សារ​តែ​ការ​គេង​មិន​គ្រប់​គ្រាន់ ​។ ​កុំ​បារម្ភ ​អ្នក​អាច​កែ​ខៃ​បញ្ហា​នេះ​បាន​ជាមួយ​នឹង​គ្រឿង​ផ្សំ​ទាំង​ ៥ ​ខាង​ក្រោម​៖

១​. ទឹក​ដោះ​គោ​ស្រស់​៖ ​យក​កន្សែង​ជ្រលក់​ជាមួយ​ទឹក​ដោះ​គោ​ស្រស់​ដែល​អ្នក​ក្លាស្សេ ​រួច​យក​មក​ស្អំ​នៅ​លើ​ភ្នែក ​ទុក​ចោល ​១៥ ​នាទី​សឹម​លាង​ទឹក​ចេញ ​។

២​. ផ្លែ​ត្រសក់​៖ ឈូស​ត្រសក់​ជា​ចំនិត​ស្តើង​ៗ​យក​មក​បិទ​លើ​ភ្នែក ​ទុក​ចោល​ប្រហែល​៣០ ​នាទី​ ។

៣​. ស៊ុត​៖ យក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​មក​លាប​ក្រោម​ភ្នែក ​ទុក​ពី ​១០​ ទៅ ​១៥ ​នាទី ​។

៤​. កាក​តែ​៖ កាក​តែ​ដែល​សល់​ពី​ឆុង​រួច ​ទុក​វា​ឱ្យ​ត្រជាក់​ហើយ​យក​មក​បិទ​លើ​ភ្នែក​ប្រហែល ​១៥ ​ទៅ ​៣០ ​នាទី ​។ ​អ្នក​គួរ​អនុវត្ត​វិធី​នេះ​យ៉ាង​ហោច​ណាស់​ឱ្យ​បាន ​២ ​ដង​ក្នុង​មួយ​សប្តាហ៍​ ។

៥​. ទឹក​ត្រជាក់​៖ ​ជ្រលក់​កន្សែង​ស្អាត​ជាមួយ​ទឹក​ត្រជាក់​រួច​យក​មក​ស្អំ​លើ​ភ្នែក ​៕


ប្រភព៖ Womanitely ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា