គន្លឹះជៀសវៀងគ្រោះថ្នាក់ពេលបើកបរក្នុងរដូវវស្សា

  • 2017-05-28 06:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកទាំង​អស់គ្នាប្រហែលជាដឹងហើយថារដូវវស្សានៅប្រទេសកម្ពុជាតែងតែមានភ្លៀងធ្លាក់ជារើយៗ ជួនតិច ជួនខ្លាំងសឹងតែបាក់មេឃ ហើយដល់ពេលមេឃភ្លៀងម្ដងៗ ការបើកបរ ក៏​ ពិបាកពិសេស​គឺ ឡាន អាចនឹងប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ដូច្នេះដើម្បីជៀសវាងគ្រោះថ្នាក់ដែលមើលមិនឃើញ ខាងក្រោមនេះនឹងបង្ហាញពីតិចនិចក្នុងការបើកឡានយ៉ាងមានសុវត្ថិភាពបំផុត។  

១ ត្រួតពិនិត្យមើល ផ្លិត​ទឹក និងកង់យានយន្ដ

  ពេលមេឃភ្លៀង ផ្លិត ទឹកគឺជាឧបករណ៍មួយដ៏សំខាន់ ដូច្នេះអ្នកគួរធ្វើការត្រួតពិនិត្យថាផ្លិត ទឹករបស់អ្នកនៅមានគុណភាពឬអត់។ មួយវិញទៀត គឺការត្រួតពិនិត្យមើលកង់យានយន្ត ព្រោះបើស្បែកកង់មានការសឹករិចរឹល អាចបង្កឲ្យមានគ្រោះថ្នាក់ពេលមេឃភ្លៀងរអឹល។

២ ត្រូវយកចិត្តទុកដាក់១០០%

ពេលភ្លៀងដូច្នេះ អ្នកត្រូវមានភាពយកចិត្តទុកដាក់លើការបើកបរ១០០% ជៀសវាងការស្ដាប់វិទ្យុ បទចម្រៀង និយាយ ឬលេងទូរស័ព្ទដែលធ្វើឲ្យបែកអារម្មណ៍។

៣ បើកអំពូលភើ្លងឡាន

មិនថាមេឃភ្លៀងពេលថ្ងៃចេសនោះទេ តែអ្នកគួរតែបើកអំពូលភ្លើងឡានជាប់ជានិច្ច ព្រោះអាចនឹងមានចុះអាប់ និងអ្នកបើកបរផ្សេងមើលឡានអ្នកមិនឃើញដែលអាចបង្កគ្រោះថ្នាក់យ៉ាងមិននឹកស្មានដល់។​

៤ បើកយឺតៗ

ជួនកាលនៅពេលប្រទះនឹងផ្លូវលិចទឹក ការគ្រប់គ្រងយានយន្តរបស់អ្នកមិនបានតាមចិត្តដូចពេលបើករាល់ដងនោះទេ។ ការកាច់ចង្កូត និងជាន់ហ្រ្វាំងអាចនឹងពិបាកជាងធម្មតាដូច្នេះដើម្បី​បង្កា នូវគ្រោះថ្នាក់ផ្សេងៗ អ្នកគួរបើកល្បឿនទាបបំផុត។

៥ កុំបើក​កៀក​យានយន្ដគេពេក

ពេលមេឃភ្លៀងអព្ចឹាង អ្នកពិបាកមើលផ្លូវ ហើយគេផ្សេងក៏ពិបាកមើលដូចគ្នាដែរ ដូច្នេះអ្នកមិនគួរបើកកៀកនឹងយានយន្តដ៏ទៃពេកនោះទេ។

ពេលត្រូវបើកយានយន្ដក្នុងស្ថានភាពដូច្នេះ ភាពអត់ធ្មត់ និងការយកចិត្តទុកដាក់គឺជាកត្ដាដ៏សំខាន់។


អត្ថបទ៖ ដាលីន