មូលហេតុដែលអ្នកគួរមានត្រីជាសត្វចិព្ចឹាម

  • 2017-05-27 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វចិព្ចឹាមមានច្រើនប្រភេទណាស់ មានទាំងពីសត្វឆ្មា ឆ្កែ កណ្តុរ និងបក្សីជាដើម។ យ៉ាងណាមិញត្រីក៏ជាសត្វចិព្ចឹាមដែលមានភាពពេញនិយមដូចគ្នាដែរ ប៉ុន្តែអ្នកខ្លះនៅឆ្ងល់ថាហេតុអ្វីបានទៅជាចិព្ចឹាមត្រីទៅវិញ ដូច្នេះមកអានអត្ថបទខាងក្រោមទំាងអស់គ្នា៖

១ អ្នកខ្លះពេលមើលត្រីហែលចុះឡើង មានអារម្មណ៍ថាស្ងប់ចិត្ត និងអាចបន្ធូរភាពតានតឹងបានយ៉ាងពិតប្រាកដ។

២ ការចិព្ចឹាមត្រីមានតម្លៃថោក និងងាយស្រួលជាងសត្វដ៏ទៃ។

៣ ចំនុចនេះសំខាន់សម្រាប់អ្នកដែលមានកូនក្មេង ឬអាចរំខានដល់អ្នកជិតខាង ព្រោះថាចិព្ចឹាមត្រីស្ងាត់ស្រួលរស់នៅជាមួយណាស់ មិនចេះព្រូសដូចឆ្កែឡើយ។

៤ ត្រីមានច្រើនពណ៌ ច្រើនទំហំសម្រាប់ជ្រើសរើស ហើយពេលវានៅជុំគ្នា ពិតជាស្អាតពិតមែនតែម្ដង។

៥ ត្រីអត់ចេះជុះលើកម្រាលគ្មានសណ្ដាប់ធ្នាប់ ឬត្រូវដឹកចេញក្រៅដើរលេងដូចសត្វដ៏ទៃនោះទេ។

៦ ពេលដែលយើងចេះតុបតែងទូរ ឬអាងត្រីបានស្អាត ធ្វើឲ្យផ្ទះរបស់យើងកាន់តែមានភាពទាក់ទាញគួរឲ្យចង់រស់នៅ។

៧ ត្រីខ្លះចេះលេងជាមួយម្ចាស់ ហើយអាចបង្ហាត់បង្រៀនវាឲ្យធ្វើអី្វប្លែកៗបានទៀតផង។

ត្រីខ្ចូត ងាយស្រួលថែរក្សា ហើយសុទ្ធតែចេះៗអព្ចឹាង ដាច់ចិត្តអត់យកមកចិព្ចឹាមម៉េចបាន?


អត្ថបទ៖ chanvutha yin