៤​ ​កន្លែង​ផ្សារ​រាត្រី​នៅ​​ក្នុង​ទី​ក្រុង​បាងកក​ដែល​មិន​ធ្វើ​ឱ្យ​អ្នកដើរ​មិន​ហត់

  • 2017-05-30 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​ក្រុង​បាងកក​​គឺ ទីក្រុង​មួយ​ដែល​ទេសចរណ៍​ទៅ​កម្សាន្ត​ម្ដង​ហើយ​ម្ដង​ទៀត ពិសេស​ជា​នេះ​ទៅ​ទៀត​គឺ​ការ​ដើរ​ទិញ​ឥវ៉ាន់​ របស់​រប​ប្រើប្រាស់​ សំលៀក​បំពាក់​ ហើយ​និង​ការ​ដើរ​ញ៉ាំ​អាហារ នា​ពេល​រាត្រី​។ នេះ​គឺ​ជាទី​តាំង​នៃ​ផ្សារ​រាត្រី​ ទាំង​១០​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​មាន​អ្នក​ទេសចរណ៍​តែង​តែ​ទៅដើរ​កម្សាន្ត​៖

១.Rod Fai Market

​​​​​​​ចាប់​បើ​ពី ម៉ោង​៥​ល្ងាច​ដល់​យប់​ ពីថ្ងៃ ព្រហស្បតិ៍ ដល់​ថ្ងៃ​អាទិត្យ ទីតាំង​នៅ Srinakarin ​ផ្លូវ​Soi 51 (behind Seacon Square) 

២.​JJ Green Market

​​​JJ Green Market ជា​កន្លែងshoppingដ៏​អស្ចារ្យ​​ដែល​បែង​ចែក​ម្ខាង​ជា​ស្តង់​ទំនិញ​ និង​ម្ខាង​​ជា​តំបន់​ដើរ​កម្សាន្ត​ផឹកស៊ី ដែល​មាន​ទីតាំង​នៅ​ចំណត​ឡាន។អ្នក​អាច​​ទំនិញ​ថោក​ៗ ទំនិញ​មួយ​ទឹក​(​សំលៀកបំពាក់) និង​មាន​ស្តង់​លក់​​ CDs, Old car models, គំនូរ​សិល្បៈ និង​ទំនិញ​ជា​ច្រើន​ទៀត។ បន្ទាប់​ពី​អ្នក​ដើរ​ទិញ​ទំ​និញ​ហត់​អ្នកឈប់​សម្រាក​ ហើយ​អង្គុយ​ស្ដាប់​ភ្លេង​​ដែល​មាន​បារ​ស្រាប់នៅទីនោះ។​ ទីតាំង​ នៅ 1 Kamphaeng Phet 3, Chatuchak, Bangkok Opening Hours: Thurs - Sun 17:00 – 02:00

​​​ ៣.Asiatique The Riverfront

ផ្សារ​រាត្រី Asiatique​ ដែល​នៅ​តាម​បណ្ដោយ​ទន្លេ​ចៅផាយ៉ា ដែល​មាន​លក់​នូវ​សំលៀកបំពាក់​​ គ្រឿង​អនុស្សាវរីយ៍ និង​មាន​របស់​ជាច្រើន​ទៅ​ ។ នៅ​ទី​នោះ​ក៏​សម្បូរ​ហាង​អាហារ​តូច​ៗ ថោក​ៗ ផង​ដែរ អ្នក​អាច​អង្គុយ​ញ៉ាំ​អាហារ មើល​ដង​ទន្លេ​ដ៏​ស្រស់​ស្អាត​​ ។

៤.Palladium Night Market

.Palladium Night Market ស្ថិត​នៅ ខាង​ក្រៅPalladium World Shopping Mall ហើយ​នៅទី​នោះ​គឺ​ជាទី​កន្លែង​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត អាវ​ដែលមាន​ Printed ជា​Logo ឬ​រូប​អ្វី​ដែល​ទាន់​សម័យ​ និង​មាន​ Printed ទៅ​លើ​របស់​ផ្សេងទៀត​ដូច​ជា​កាតាប ​មាន​ធ្វើ​ជា​ ស្រោម​ទូរស័ព្ទ ខ្សែ​ដៃ ។

​​

​​​​


ប្រភព៖ tripzilla ប្រែ​សម្រួល៖ chanvutha yin