បើទៅម្ដុំទួលទំពូង មិនគួររំលងLot369 Café & Bar

  • 2017-05-30 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលចេញពីផ្សារទួលទំពូងម្ដងៗ មានអារម្មណ៍ថាក្ដៅក្រហល់ក្រហាយ ចង់រកកន្លែងអង្គុយសម្រាកលេង ដូច្នេះអ្នកមិនគួររំលង Lot369 Café & Bar ដែលជិះពីផ្សារទួលទំពូងមកប្រហែលជា៥នាទីតែប៉ុណ្ណោះ។ ហាងនេះមាន២ជាន់ ជាន់ផ្ទាល់ដីសម្រាប់អ្នកដែលចូលចិត្តស្រូបយកខ្យល់អាកាស និងបរិយាកាសទូលាយស្រស់ស្រាយជាមួយនឹងអ្នកមកផឹកកាហ្វេដ៏ទៃទៀត និងជាន់ទី២សម្រាប់អ្នកដែលចង់បានម៉ាស៊ីនត្រជាក់ និងរៀងស្ងប់សា្ងត់បន្តិច។ បើនិយាយពីគ្រឿងភេសជ្ជៈ និងមុខម្ហូបវិញ គឺអស់ទាស់តែម្តង ដោយសារតែមានលក់ច្រើនមុខហើយ​រួមផ្សំនឹងតម្លៃថោកសមរម្យទៀតផង។

អាស័យដ្ឋានផ្ទះលេខ១៣C ផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង១ ភ្នំពេញ។ ទំនាក់ទំនង៖ ០១២ ៣៤៥ ៥៤១


អត្ថបទ៖ ដេមី