Rooftop Bars នៅ​សាំងហ្គាពួរ ដែល​អ្នកមិនគួរ​រំលង​!!!

  • 2017-05-30 12:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​រាល់​ពេល​រាត្រី​ ទេសចរណ៍ ភាគ​ច្រើន​តែង​តែ​ទៅ​កម្សាន្ត នៅ​តាម​ក្លឹប​រាត្រី​នានា​នៅ​ក្នុង​ទី​ក្រុង​។ សម្រាប់​អ្នក​ដែល​នឹង​ទៅ​កម្សាន្ត​នៅ​សាំងហ្គាពួរ ចូល​ចិត្តទៅ​ដើរ​កម្សាន្ត​នា​ពេល​យប់​ដែល​ឬ​ទេ? អ្នកណាខ្លះ​ដែល​មិន​ចូលចិត្ត កន្លែង​អង្គុយ​ស្រូប​យក​ខ្យល់​អាកាស​ស្រស់ថ្លា ​ ជាមួយ​នឹង​អាហារ​ដ៏​មាន​រសជាតិ ក្រេប​សុរា​ ស្ដាប់​តន្ត្រី ហើយ មាន​បរិយាកាស​បែប​រ៉ូម៉េនទិច​នោះ។

តោះ ទៅ​ស្គាល់  Rooftop Bar ​នៅ​ក្នុង​ប្រទេស​សាំងហ្គាពួរ ទាំង​ ៥​ដែល​ដែល​ជា​កន្លែង​ល្អ​សម្រាប់​ជួប​ជុំ​មិត្តភ័ក្ដិ កម្សាន្ត​នា​ពេល​រាត្រី​៖

១.​HI-SO Rooftop Pool Bar @ SO Sofitel Singapore

ដែល​បារ​ស្ថិត​នៅ​ខាង​លើ​ដំបូល​នៃ​សណ្ឋាគារ ដ៏​ល្អ​ប្រណិត ហើយ​នៅ​មាន​អាង​ទឹក​ដ៏​ស្រស់​ស្អាត​។ អ្នក​ក៏​អាច​អង្គុយ​មើល​ទៅ​កាន់​ទី​ក្រុង​នឹង​ភាព​មមាញឹក​នៃ​ផ្លូវ Robinson ។ ​

​​​

​ទីតាំង នៅ​ក្នុង​សណ្ឋាគារSO Sofitel Singapore,ផ្លូវ​ 35 Robinson, Singapore ចាប់​បើ​រៀង​រាល់ថ្ងៃពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ម៉ោង​១២​យប់

២.Golden X The Great Escape

គ្រាន់​តែ​លឺ​ឈ្មោះ​បារ​នេះ ក៏​អាច​ស្មាន​បាន​ដែល​ថា​​បារ​នោះ​វា​អស្ចារ្យ​ប៉ុណ្ណា​ ជាមួយ​នឹង​បរិយាកាស​ផ្ទៃមេឃ ពន្លឺ​ ​និង​ការ​រៀប​ចំ​ នា​ពេល​រាត្រី​ទៀត​នោះ។

ទីតាំង​6001 Beach Road, ជាន់​ទី​៥នៃ​អាគារ​ Golden Mile Tower,​, Singapore ចាប់​បើក​ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​អាទិត្យ ​ ៣.​Aria Roof Bar @ The Scarlet Singapore

​​ស្ថិត​នៅ​លើ​ដំ​បូល​​សណ្ឋាគារ​ ដែល​ជា​កន្លែង​ល្អ​សម្រាប់​សម្រាក​លំហែ​កាយ​ និយាយ​គ្នា​លេង​​បន្ទាប់ និង​ផឹក​ស្រា ​ពី​ការ​ដើរ​ហត់​ពេញ​មួ​យ​ថ្ងៃ។​ នៅ​ទី​នោះ​ប្រៀប​ដូច​ទៅ​នឹង​ប្រទេស​អ៊ីតាលី​ដែល​ ហើយ​អ្នក​អាច​អង្គុយ​មើល​ទៅ​កាន់​ Chinatown និង​តំបន់​ពាណិជ្ជកម្ម។​

ទីតាំង33 Erskine Road, The Scarlet Hotel, Singapore


ប្រភព៖ tripzilla ប្រែ​សម្រួល៖ chanvutha yin