សៀវភៅចាស់ដូរយកសៀវភៅថ្មីនៅទីនេះ...
- 2017-06-05 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀវភៅចាស់ដូរយកសៀវភៅថ្មីនៅទីនេះ...
ចន្លោះមិនឃើញ
សៀវភៅអង់គ្លេសនីមួយៗមានតម្លៃខ្ពស់គឺចាប់ពី៨ដុល្លារ ទៅ១៥ដុល្លារអីឯណោះ ពេលខ្លះរកលុយទិញថ្មីសឹងតែមិនទាន់ ហើយពេលខ្លះទៀតងាកមកមើលសៀវភៅដែលអានចប់ហើយ គរចោលនៅផ្ទះសឹងតែរកកន្លែងទុកលែងមាន ដូច្នេះហើយខាងក្រោមនេះគឺជាហាងសៀវភៅមួយចំនួនដែលអ្នកអាចដោះដូរសៀវភៅចាស់របស់អ្នកយកសៀវភៅថ្មីៗបាន ដោយមិនគិតប្រាក់បន្ថែមនោះទេ។
១.Bohr’s Books
Bohr’s Booksមានការលក់ ទិញ និងដោះដូរសៀវភៅភាសាអង់គ្លេស បារាំង និងអេស្ប៉ាញជាច្រើមប្រភេទ។ ទីតាំងផ្ទះលេខ៦AEo មហាវិថីព្រះសុធារស ទំនាក់ទំនង៖ ០១២ ៩២៩ ១៤៨៕
២.Phnom Penh’s Book Exchange
Phnom Penh’s Book Exchangeមានភាពខុសប្លែកបន្តិចដោយសារតែហាងនេះមានត្រឹមតែការដោះដូរប៉ុណ្ណោះ តែចំនួនសៀវភៅនៅហាងនេះក៍មានមិនចាញ់គេដែរ គឺដល់ទៅ៣៥០+ក្បាលឯណោះ។ ទីតាំងផ្លូវលេខ៩៥ ក្នុងរោងកុនThe Flick 1 នៅជិតទួលស្លែង។
អត្ថបទ៖ ដេមី