មិនដឹង​តែ​បៃតង​មាន​ប្រយោជន៍​ច្រើន​អញ្ចឹង​ទេ!!!

  • 2017-06-07 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត ទទួល​ទាន​ ជា​ប្រភេទ​ភេសជ្ជៈ​ដូច​តែ តែ បៃតង ប៉ុន្តែ អ្នក​មាន​ដឹង​ថា​វា​អត្ថប្រយោជន៍​យ៉ាង​ណាខ្លះ​នោះ​ទេ? តោះ ទៅ​មើល​ថា​តែ​បៃតង​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​នោះ។

ការ​ពារ​ពី​ជំងឺ សរសៃ​ឈាម​បេះដូង​

នៅ​ក្នុង​តែ​បៃតង​នេះ​មាន​ផ្ទុក​សារ​ធាតុ​ កាហ្វេ​អ៊ីន​, អាមីណូអាស៊ីត,​ theanine ,  Catechin ​សម្បូរ​ទៅ​ដោយ​វីតាមីន​និង ធាតុផ្សំ​មួយ​ចំនួន​ទៀត​ ដែល​អាច​ជួយ​ជំរុញ​ដល់​សរសៃ​ឈាម​ដំណើរ​ការ​ល្អ ទៅកាន់​បេះដូង​

ជំនួយ​ដល់​ស្បែក​

សារធាតុ​theanine និង​សារជាតិ polyphenols ដែល​មាន​ក្នុង​តែ​បៃតង​អាច​ជួយ​កោសិកា និង​​ជួស​ជុល​កោសិកា​ណា​ខូចខាត និង​ជួយ​ឱ្យ​ស្បែក​ស

ជួយ​ឱ្យ​សម្រក​ទម្ងន់

សារជាតិ​ កាហ្វេអ៊ីន និង​ Palmitate វា​ល្អ​សម្រាប់​ការ​សម្រក​សារធាតុ​ខ្លាញ់​ចេញ​ពី​រាង​កាយ​។

​​​​​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ថ្លា

​តែ​បៃតង​មាន​ផ្ទុក​ទៅ​ដោយ​បរិមាណ​ជាតិ​កាហ្វេ​អ៊ីន​មាន​​តួនាទី​ដើម្បី​ជួយ​ជំរុញ​ប្រព័ន្ធ​ប្រសាទ​កណ្ដាល។ ​តែ​បៃតង មួយ​កែវ​នៅ​ពេល​ព្រឹក​ព្រលឹម​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ថ្លា ពេញ​មួយ​ថ្ងៃ។


ប្រភព៖ goody25 ប្រែ​សម្រួល៖ chanvutha yin