ញ៉ាំអាហារក្រោមពន្លឺភ្លើងស្រទន់ក្នុងហាងបារាំង
- 2017-06-09 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំអាហារក្រោមពន្លឺភ្លើងស្រទន់ក្នុងហាងបារាំង
ចន្លោះមិនឃើញ
ចង់ស្វែងរកបរិយាកាសថ្មីៗអង្គុយរ៉ូមែនទិកមានតន្ត្រីក្រោមពន្លឺភ្លើងពណ៌ក្រហមញ៉ាំម្ហូបអឺរ៉ុបជាមួយស្រាក្រហមពិតជាអាចធ្វើឲ្យអ្នកទទួលបានអារម្មណ៍សប្បាយរីករាយមួយពេលដែរ។ ហាង Bouchon wine bar ជាហាងបារាំងដែលមានការតុបតែងបែបបុរាណដូចជំនាន់បារាំងដោយមានតុជាការ៉ូឥដ្ឋចាស់កាលពីមុន និងបរិយាកាសដែលអាចធ្វើឲ្យអ្នករំសាយទុក្ខបានមួយគ្រាផងដែរ។
សម្រាប់អ្នកដែលចូលចិត្តញ៉ាំស្រាក្រហមកាន់តែពិសេសព្រោះទីនេះមានបម្រើជូននូវស្រាក្រហមច្រើនប្រភេទដែលអ្នកអាចញ៉ាំជាមួយនឹងសាច់គោស្ទេកដំឡូងបារាំងដ៏ចាប់មាត់។ ចង់ឲ្យការជួបជុំមានបរិយាកាសថ្មីៗអាចទៅអង្គុយជជែកគ្នាញ៉ាំអីស្តាប់ភ្លេងកំដរអារម្មណ៍បាននៅហាង Bouchon wine bar ។
អាសយដ្ឋាន៖ ផ្ទះលេខ៨២ ផ្លូវលេខ១៧៤ ណ(ម្តុំសាលាព្រះស៊ីសុវត្ថិ) ទំនាក់ទំនង ៖077 881 103
អត្ថបទ ៖ ដាលីន