ហាង​កាហ្វេ​ថ្មី​មួយ​ទៀត លេង​ដេគ័រ​សុទ្ធ​តែ​ដើម​ឈើ បើក​លក់​ផ្លូវ​ការ ថ្ងៃ​អាទិត្យ​នេះ

  • 2017-06-09 10:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Jungle Café Cambodia ហាង​កាហ្វេ​ថ្មី​មួយ​ទៀត​ដែល​លេង​ដេគ័រ​បែប​ធម្មជាតិ​ហ៊ុមព័ទ្ធ​ជុំវិញ​ហាង​ដោយ​ដើម​ឈើ​បៃតង នឹង​ចាប់​ផ្ដើម​បើក​សម្ពោធ​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​អាទិត្យ ទី​១១ មិថុនា នេះ​ហើយ។

លក្ខណៈ​ពិសេស​នៃ​ហាង​ថ្មី​មួយ​នេះ គឺ​បៃតង ហើយ​បរិយាកាស​ស្ងប់​ស្ងាត់​ល្អ​ត្រូវ​ប៉ាន់​សម្រាប់​សិស្ស និស្សិត និង​អ្នក​ធ្វើ​ការ។

អ្នកស្រី រ៉េត ណាវី ស្ថាបនិក The Jungle Café Cambodia និយាយថា៖ "ទីផ្សារ​កម្ពុជា​នៅ​តែ​មាន​ចន្លោះ និង​ឱកាស​ច្រើន​សម្រាប់​បង្កើត​អាជីវកម្ម​ហាង​កាហ្វេ ទើប​បង​ចង់​បើក​ហាង​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​មាន​អារម្មណ៍​ធូរ​ស្បើយ នៅ​ពេល​សម្រាក​ពី​ការងារ។ បង​ចូល​ចិត្ត​ធម្មជាតិ វា​តែង​ធ្វើ​ឲ្យ​បង​មាន​អារម្មណ៍​ល្អ អ៊ីចឹង​បាន​ជា​បង​តុប​តែង​ហាង​នៅ​ក្នុង​បរិយាកាស​មួយ​បែប​ធម្មជាតិ​ពិតៗ"។

ហាង​កាហ្វេ​ដែល​ជា​ការ​សហការ​រួម​រវាង​ក្រុមហ៊ុន​កាហ្វេ​ល្បី​ឈ្មោះ​នៅ​ថៃ និង​សិង្ហបុរី​មួយ​នេះ ទើប​ដំណើរ​ការ​កាល​ពី​ចុង​ខែ​ឧសភា នឹង​ផ្ដល់​ជូន​កាហេ្វ​ឥត​គិត​ថ្លៃ​សម្រាប់​អតិថិជន ៥០ នាក់​ដំបូង ចាប់​ពី​ម៉ោង ៩ ព្រឹក​ត​ទៅ។ អតិថិជន​បន្ទាប់ នឹង​ទទួល​បាន​ការ​ផ្ដល់​ជូន​ពិសេស ទិញ​១​ថែម​១ ពេញ​មួយ​ថ្ងៃ។

The Jungle Café Cambodia មាន​ទីតាំង​នៅ​ផ្ទះ​លេខ ១៤ ផ្លូវ ១០១១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ផេក​ហ្វេសប៊ុក Jungle Cafe Cambodia


ដោយ៖ សុផាត