តោះសាកអាហារបែបកូរ៉េ ប៊ីប៊ីមបាប់នៅភោជនីដ្ឋានកូរ៉េ វ៉ាង ហ្វាមីលី!

  • 2017-06-12 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះ ប្រជាជនខ្មែរគឺចូលចិត្តសាកល្បងនូវ អ្វីប្លែកៗ ពីវប្បធម៌បរទេស ដូចជាអាហារជាដើមដែលមានរសជាតិ ចំលែកៗប្រាកដជាត្រូវចិត្តប្រិយមិត្តជាមិនខាន។ ភោជនីយដ្ឋាន វ៉ាងហ្វាមីលី មាន អាហារមួយបែបឈ្មោះ ប៊ីប៊ីមបាប់ គឺជាអាហារប្រពៃណីកូរ៉េដែលពេញនិយមបំផុត ដែលមនុស្សជាច្រើនចូលចិត្ត។ ប៊ីប៊ីមបាប់ មានន័យថា "​បាយច្របល់" បាយដែលមានរូបមន្តពិសេស បន្លែដែលមានការផ្សំគ្រឿងរួច ពងទាចៀនជរ័ភ្នៅ ទឺកជ្រលក់កូរ៉េ "កូឈូចាំង" ត្រូវច្របល់ជាមួយបាយ ជាមួយសាច់គោចិញ្ចាំ នៅក្នុងចាន រឺ ចានថ្មដែលក្តៅ ហើយច្របល់វាអោយសប់។ តោះចង់ដឹងវាយ៉ាងម៉េច ទៅសាកទាំងអស់គ្នា។

អាសយដ្ឋាន៖ 2nd floor, Aeon mall​ Phnom Penh

លេខទំនាក់ទំនង៖ 085 228 072


អត្ថបទ៖ sophea kheang