តោះ! មកធ្វើស្នៀតសៀវភៅខ្ចូតៗដោយខ្លួនឯង

  • 2017-06-13 02:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលដែលអ្នកអានសៀវភៅម្ដងៗ អ្នកមិនចង់បត់សន្លឹកសៀវភៅនៅពេលដែលអ្នកចង់ឈប់អានវានោះទេ ព្រោះវានឹងធ្វើឲ្យខ្ទិចខ្ទីសៀវភៅអស់ ជាពិសេសសម្រាប់អ្នកស្រឡាញ់ និងថ្មមសៀវភៅខ្លំាង។ ដូច្នេះខាងក្រោមនេះនឹងបង្ហាញពីវិធីក្នុងការធ្វើស្នៀតសៀវភៅខ្ចូតៗដោយខ្លួនឯង នោះអ្នកនឹងលែងបារម្ភពីការខូច សៀវភៅទៀតហើយ។

១ ស្នៀតសៀវភៅជាអក្សរ

អ្នកអាចព្រីនពាក្យពេជន៍ដែលអ្នកចូលចិត្តពីអីុនធើណេតមកធ្វើជាស្នៀតសៀវភៅដែលអ្នកអាចអានជារៀងរាល់ថ្ងៃ។

២ រូបបេះដូង

អ្នកអាចប្រើជាក្រណាត់ដែលរៀងក្រាស់បន្តិច ហើយដេរជារូបបេះដូងដើម្បីសៀតនៅចុងសៀវភៅ។

៣ ស្កុត

យកស្កុតដែលមានពណ៌ឆើតឆាយតាមដែលអ្នកចូលចិត្ត ហើយបិតលើក្រដាសរឹ ង។

៤ ឡេវអាវ

យកឡេវអាវបិទលើប្រដាប់ខ្ទាស់សៀវភៅ។

៥ ពែងតែ

អ្នកអាចលេងស្ទាយដូចជាពែងតែនេះក៍បាន ដោយគ្រាន់តែយកក្រដាសរឹងកាត់ជា រៀងពែងតែ ហើយតរខ្សែអំបោះនោះជាការស្រេច។

៦ ប្រដាប់ខ្ទាស់សៀវភៅ

ប្រដាប់ខ្ទាស់សៀវភៅយើងហ្នឹង គ្រាន់តែកាច់វាឲ្យចេញជារាងបេះដូងទៅជាការ ស្រេច។

៧ គូរដោយដៃ

វិធីនេះសម្រាប់អ្នកដែលចូលចិត្តគូរគំនូរ អ្នកអាចគូរជាសិល្បះគំនូរដែលអ្នកចូលចិត្ត ហើយមានតែអ្នកប៉ុណ្ណោះដែលមានវា។

៨ ឆ្អឹងខ្នងសៀវភៅ

បើអ្នកមានសៀវភៅចាស់ៗណាដែលលែងត្រូវការ ឬរហែកគម្របអស់ អ្នកអាចដកយកឆ្អឹងខ្នងសៀវភៅមកធ្វើជាស្នៀតសៀវភៅថ្មីរបស់អ្នក។

៩ Pom-Pom

ការធ្វើPom-Pomនេះគឺត្រូវប្រើអំបោះសរសៃរធំរមួលចូលគ្នា។

១០ ខ្សែយឺត

ខ្សែយឺតដែលអ្នកប្រើសម្រាប់សម្លៀកបំពាក់របស់អ្នកអាចយកមកកៃច្នៃជា ស្នៀតសៀវភៅដោយការបិទរូបតុក្ខតាពីលើបន្ថែម។

ចេះធ្វើស្នៀតសៀវភៅច្រើនប៉ុណ្ណឹង មិនចាំបាច់ត្រូវអស់លុយទិញគេ ឬបារម្ភថា ខ្ទេចសៀវភៅទៀតឡើយ។


អត្ថបទ៖ ដេមី