វិធីខ្លះក្នុងការចាកចេញពីភាពតានតឹង (ស្រ្តេស)
- 2017-06-13 06:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីខ្លះក្នុងការចាកចេញពីភាពតានតឹង (ស្រ្តេស)
ចន្លោះមិនឃើញ
ជាធម្មតាមនុស្សជាច្រើនតែងតែជួបនូវភាពតានតឹង មិនថានៅក្នុងកន្លែងធ្វើការ មុខជំនួញការងារ ការសិក្សា បញ្ហាគ្រួសារឬស្នេហាជាដើម។ តើអ្នកនឹងឱ្យភាពតានតឹងទាំងនោះមកគ្រប់គ្រង់អ្នកឬយ៉ាងណា? ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងភាពតានតឹងបែបនោះគួរតែសាកនូវវិធីក្រោមនេះ លមើលក្រែងបានធូរស្រាលខ្លះ៖
១.ដកដង្ហើមឱ្យបានវែង
ស្ដាប់ទៅវាជាវិធីសាមញ្ញប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់ ដែលអាចជួយឱ្យយើងរំសាយភាពតានតឹងបានភ្លាម។ គួរតែសម្រាក ២ ៣ នាទីរកកន្លែងណាមួយដែលអាចដកដង្ហើមឱ្យបានវែង នឹងដើម្បីឱ្យបេះដូងនិងសរសៃឈាមរត់ស្រួលទៅកាន់ខួរក្បាលផងដែរ។
២. តាំងសម្មាធិ
ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាព ដែលគិតអ្វីមិនចេញ អ្នកគួរតែសម្រាកបន្តិចដើម្បីតាំងសម្មាធិ វានឹងជួយក្នុងការគិតរបស់អ្នកបានល្អ និងជួយសម្រួលដល់អារម្មណ៍របស់អ្នកបានដែរ។
៣. ចាកចេញ
ពេលខ្លះអ្នកគួរតែចាកចេញពីកន្លែងដែល កំពុងតែមានបញ្ហាហើយទៅរកមិត្ត ណាម្នាក់ដែលអាចចែករំលែកនូវភាព តានតឹងទាំងនោះជាមួយពួកគេ ឬក៏ស្ដាប់នូវអ្វីដែលសម្រួលដល់អារម្មណ៍ដូចជាចម្រៀង មើលរឿងជាដើម។
៤. កុំឆ្លើយតបភ្លាមៗ
ពិតមែនបញ្ហានៃភាពតានតឹងខ្លះត្រូវការឱ្យអ្នកត្រូវដោះស្រាយភ្លាម នៅនឹងកន្លែង ប៉ុន្តែអ្នកគួរតែកុំហានសម្រេចចិត្តធ្វើវាភ្លាមៗព្រោះថាពេលនោះអារម្មណ៍របស់អ្នកកំពុងតែច្របូកច្របល់ អ្នកគួរតែចេញពីបញ្ហាទាំងនោះហើយសម្រាករកវិធី ២ឬ៣ នាទីសិនចាំសម្រេចនូវរឿងទាំងនោះ។
អ្នកត្រូវគិតថាភាពតានតឹងទាំងនោះមិននៅក្បែរយើងរហូតនោះ ប្រសិនបើយើងរក្សានូវការគិតវិជ្ជមានក្នុងខ្លួន។
ប្រភព៖ stylefix ប្រែសម្រួល៖ chanvutha yin