បើមិនចង់ឱ្យមុខចាស់តាមអាយុគួរបរិភោគអាហារទាំង ៤ មុខនេះ
- 2017-06-14 10:26:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចង់ឱ្យមុខចាស់តាមអាយុគួរបរិភោគអាហារទាំង ៤ មុខនេះ
ចន្លោះមិនឃើញ
ទោះបីអាយុចេះតែកើនពីមួយឆ្នាំទៅមួយឆ្នាំក្តី ប៉ុន្តែមិត្តនារីគ្រប់គ្នាពិតជាមិនចង់ឱ្យសម្រស់ទោរទន់ទៅតាមអាយុរបស់ខ្លួនឡើយ។ ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ យើងក៏គួរតែចាប់អារម្មណ៍ពីរបបអាហារប្រចាំថ្ងៃមួយចំនួនដែលជួយទប់ស្កាត់ភាពចាស់ជ្រីវជ្រួញរបស់យើងបានផងដែរ។
១. ផ្លែទទឹម៖ មានវីតាមីនសេ ព្រមទាំង Collagen ដែលធ្វើឱ្យស្បែកភ្លឺថ្លា។
២. ផ្លែប្លូរប័ររី៖ ការពារស្បែកពីការបំផ្លាញនៃបរិយាកាសខាងក្រៅដូចជាកម្តៅថ្ងៃជាដើម ជាពិសេសវាក៏ជួយកាត់បន្ថយភាពតានតឹងបានផងដែរ។
៣. ផ្លែឪឡឹក៖ មានវីតាមីនសេ និងប៉ូតាស្យូមជួយរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយ ព្រមទាំងធ្វើឱ្យស្បែកមានសំណើម។
៤. ប្រេងអូលីវ៖ មានជាតិអូមេហ្គា ៣ ជួយឱ្យស្បែកមានភាពតឹងណែន៕
ប្រភព៖ fitnessmagazine ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា