Farm to Tableបើបានចូលហើយ ដឹងតែជាប់ចិត្ត
- 2017-06-16 06:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Farm to Tableបើបានចូលហើយ ដឹងតែជាប់ចិត្ត
ចន្លោះមិនឃើញ
បើអ្នកបានទៅFarm to Table អ្នកនឹងមានអារម្មណ៍មួយប្លែក ដោយសារតែការតុបតែងហាងមានលក្ខណៈដូចជានៅកសិដ្ឋានអញ្ចឹង។ គោលដៅនៃហាងកាហ្វេមួយនេះគឺដើម្បីផ្តល់សហគមន៍នូវមុខម្ហូបដែលស្រស់ និងមានសុខភាពល្អដោយសារតែវត្ថុធាតុដើមនៃហាងនេះគឺនំាចូលមកពីចំការពិតប្រាកដ។ Farm to Tableគឺសាកសមមែនទែនសម្រាប់ការជួបជុំក្រុមគ្រួសារ ពិធីជប់លៀងផ្សេងៗ ការប្រគុំតន្រ្តី និងអាចប្រលែងសត្វឆ្កែរបស់អ្នកឲ្យរត់លេងនៅទីនោះទៀតផង។
ទីតំាងផ្ទះលេខ១៦ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ភ្នំពេញ។ Facebook : FarmToTable
អត្ថបទ៖ ដេមី