៩យ៉ាងដែលឱ្យ​គួរឱ្យចាប់អារម្មណ៍នៅ​ពេល​ទៅ​កម្សាន្តខេត្តកែប!!

  • 2017-06-17 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​គិត​ថា​ ខេត្ត​កែប​​គ្រាន់​តែ​ជា​កន្លែង​ល្អ​មួយ​​​សម្រាប់​អង្គុយ​កម្សាន្ត​លេង​បៀរ ញ៉ាំ​អាហារ​សមុទ្រ ហើយ​នឹង​ការ​ហែល​ទឹកសមុទ្រ​​រួច​ក៏​ត្រលប់​មក​​ផ្ទះ​វិញ​ប៉ុណ្ណោះ​ វា​ដូច​ជា​សាមញ្ញ​ពេក​ទេ​ដឹង។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​សរសេរ​ប្លុក​មួយ​នេះ littlerabbitsadventure ​បាន​​​បង្ហាញ​នូវ​អារម្មណ៍​មួយ​ដែល​គាត់​បាន​ធ្វើ​ដំណើរ​កាន់​ខេត្ត​កែប ហើយ​នឹង​​រឿង​ 9 យ៉ាង​អស្ចារ្យ​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​ទៅ​កម្សាន្ត​នៅ​កែប​នោះ​។ នេះ​គឺ​ ១០​យ៉ាង​នៃ​ការ​កែប​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ធានា​ថា​អ្នក​នឹង​ចង់​ទៅ​លេង​នៅ​ទី​នោះ​ ៖

១. សម្រាក​លំហែ​នៅ​លើ​ឆ្នេរ​ដ៏​ស្ងប់ស្ងាត់។

២.ភ្លក់​រសជាតិ​អាហារ​សមុទ្រ​ស្រស់​នៅ​ភោជនីយដ្ឋាន ដែល​ជា​អាហារ​សមុទ្រ​ដែល​អ្នក​ចូលចិត្ត

៣.​ភ្លក់​រសជាតិ ​cocktail ហើយ​នឹង​ការ​អង្គុយ​ស្ដាប់​សំឡេង​ទឹក​សមុទ្រ ដ៏​រ៉ូមេនទិច

៤ .ស្នាក់​នៅ​ក្នុង​បឹង​កាឡូ ហើយ​មើល​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ទូទៅ​នៃ​ឆ្នេរ​ខ្សាច់​និង​ភ្នំ

៥.​​ រីករាយ​​នឹង​បរិយាកាស​ធម្មជាតិ​មាន​មេអំបៅ​ និង​ផ្កា​នៅ​ជុំវិញ

៦. ទៅ​លេង​កោះ​ទន្សាយ ដែល​ធ្វើ​ដំណើរ​ប្រមាណ​២០​ទៅ​៣០​នាទី​ដោយ​ការ​ជិះ​ទូក​

៧.ការ​ដើរ​កម្សាន្ត​ស្វែង​រក​ឆ្នេរ​ដែល​មិន​ឃើញ​នៅ​លើ​កោះទន្សាយ​​

៨. សាក​ភ្លក់​ផ្លែឈើ​ក្នុង​តំបន់​

៩.និង​ជា​ចុង​ក្រោយ​គឺ ការ​អង្គុយ​មើល​​ ពន្លឺ​មេឃ​នៅ​ពេល​ព្រះ​អាទិត្យ​រៀប​លិច​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍


ប្រភព៖ littlerabbitsadventure ប្រែ​សម្រួល៖ chanvutha yin