កន្លែងដែលគួរទៅពេលទៅដល់ប្លុកទួលទំពូង

  • 2017-06-20 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្លុកទួលទំពូង គឺជាតំបន់មួយដែលសម្បូរភ្ញៀវបរទេស និងហាងផ្សេងៗជាច្រើន ដោយសារតែមានកំណើនប្រជាជនជារឿយៗ។ ដូច្នេះបើបានទៅដល់ប្លុកទួលទំពូង កុំភ្លេចឈាងចូលកន្លែងខាងក្រោមនេះឲ្យសោះ។

១ ផ្សារទួលទំពូង

អ្នកខ្លះគិតថាគួរចូលផ្សារធ្វើអី ព្រោះពាក្យថាផ្សារគឺសម្បូរតែសាច់ជ្រូក មាន់ ត្រី បន្លែប៉ុណ្ណោះ តែកុំច្រលំជាមួយផ្សារទួលទំពូង ព្រោះថាមានលក់វត្ថុអនុស្សាវរីយ៍ និងខោអាវច្រើនសន្ធឹកសន្ធាប់ ដើរសឹងតែវង្វេង។

២ ហាងកាហ្វេ

ហាងកាហ្វេស្អាតៗនៅម្តុំទួលទំពូងមានច្រើនមែនទែន មិនដឹងថាទៅមួយណាចោលមួយណានោះទេ។ ហាងទំាងអស់នោះមានដូចជាLa Chronique, TINI, Cyclo Café, Lot369, Deja Coffee, Bus Café, Joma Cafeអីជាដើម។

៣ ហាងអាហារ

មិនមែនសម្បូរតែហាងកាហ្វេទេ តែហាងអាហារក៍មានមិនចាញ់គ្នាដែរ។ អ្នកអាចស្វែងរកតំាងពីហាងប្រេន ឬហាងធម្មតាៗដូចជាDomino Pizza, Tour Les Jour, KFC, Brooklyn Pizza, Sushi 1, 123 Pig, Poki Poke, លតឆាឆ្ញាញ់ និងចាក់ខ្ចៅអីជាដើម។

៤ ហាងសៀវភៅ

អ្នកខ្លះប្រហែលជាស្គាល់ហាងសៀវភៅមួយនេះហើយ នោះគឺRoyal Bookstoreដែលនៅបណ្ដោយផ្លូវ៤៥៤ ជិតផ្សារទួលទំពូងយើងហ្នឹងតែម្ដង។ បើបានទៅហាងសៀវភៅមួយនេះហើយ ដឹងតែជ្រួលជ្រើមតែម្ដង ដោយសារតែទីនោះមានលក់សៀវភៅថ្មីៗជាច្រើន និងតម្លៃសមរម្យទៀតផង។

អត្ថបទ៖ ដេមី


អត្ថបទ៖ ដេមី