តាដាសច្ចំ​ រមណីយដ្ឋាន​ទឹកជ្រោះ​ធម្មជាត​ដែល​អ្នក​មិន​គួរ​រំ​លង​ពេល​ទៅ​លេង​នៅ​ខេត្ត​កំពត

  • 2017-06-21 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពត​ជា​ខេត្ត​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ហើយ​ក៏​ជាប់​នឹង​សមុទ្រ​ផង​ដែរ​។ បើ​និយាយ​ពី​ខេត្ត​នោះ​វិញ​ក៏​សម្បូរ​ទៅ​ដោយ​កន្លែង​កម្សាន្ត​ជាច្រើន​ផង​ដែរ​។ អញ្ចឹង​ថ្ងៃនេះ សប្បាយ​ដើរ​នឹង​ណែនាំ​រមណីយដ្ឋាន​ធម្មជាតិ​​មួយ​ដែល​មាន​ឈ្មោះ​ថា​«ទឹក​ជ្រោះ​តា​ដា​សច្ចំ» ដែល​ជា​រមណីយដ្ឋាន​​កម្សាន្ត​ធម្មជាតិ​ដ៏​​ពេញ​និយម​មួយ​​នៅ​ក្នុង​ខេត្ត​កំពត​។ នៅ​ទី​នោះ​អ្នក​អាច​រីករាយ​នឹង​ការ​ហែល​ទឹក​ជ្រោះ​​ដ៏​ត្រជាក់​ដែល​ធ្លាក់​ពី​លើ​កំពូល​ភ្នំ​ វា​ពិត​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​អ្នក​សម្រាក​កម្សាន្ត​ជាមួយ​​នឹង​ធម្មជាតិ ។ រមណីយដ្ឋាន​ធម្មជាតិ​​ទឹក​ជ្រោះ​តាដាសច្ចំ​ គឺ​មាន​ចម្ងាយ​ ២១​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​កំពត (តាម​ផ្លូវ​ទៅ​ទឹក​ឈូ)​ នៅ​តាម​ដង​ផ្លូវ​ទៅ​កាន់​ទឹក​ជ្រោះ​នោះ​​មាន​ទេសភាព​ស្រស់​ថ្លា​ជាមួយ​នឹង​ព្រៃ​ពណ៌​បៃតង​រហូត​ដល់​កំពូល​ភ្នំ​ ប៉ុន្តែ​អ្នក​អាច​ជិះ​រថយន្ត​ដល់​ទឹក​ជ្រោះ​បាន​ទេ អ្នក​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​បន្ត​ទៀត​​ដើម្បី​ដល់​ទឹក​ជ្រោះ​តាដាសច្ចំ​​​។ ​​ តោះ ​ទៅ​ទស្សនា​រូបភាព​ទាំង​នេះ ៖


ប្រភព៖ smileofcambodia ប្រែ​សម្រួល៖ chanvutha yin