ទេសភាពស្ងប់ស្ងាត់ បរិយាកាសរ៉ូមេនទិចជាមួយនឹងកោះតាគាវ
- សុក្រ, 23 មិថុនា 2017 10:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេសភាពស្ងប់ស្ងាត់ បរិយាកាសរ៉ូមេនទិចជាមួយនឹងកោះតាគាវ
ដំណើរកម្សាន្តទៅកាន់ខេត្តព្រះសីហនុ ភាគច្រើនគេនិយមទៅកម្សាន្តតាមឆ្នេរនានាឬកោះដែលសម្បូរមនុស្សទៅលេងតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលចូលចិត្តកោះដែលស្ងប់ស្ងាត់អាចទៅកម្សាន្តបាននៅកោះតាគាវ (ឬក៏ហៅបានថា Ile de la Baie ដែលជាឈ្មោះនៅជំនាន់អាណានិគមបារាំង)។ កោះតាគាវស្ថិតនៅក្នុងខេត្តព្រះសីហនុ ចម្ងាយ៤គីឡូម៉ែត្រពីឆ្នេរអូត្រេះ និងប្រហែល១គីឡូម៉ែត្រពីឧទ្យានជាតិរាម។ ដើម្បីទៅដល់កោះនោះ យើងត្រូវជិះទូកប្រហែល១ម៉ោងពីឆ្នេរអូត្រេះ (ដែលសំបុត្រតម្លៃ១២ដុល្លារក្នុងម្នាក់)។
កោះតាគាវគឺពិតជាស្រស់ស្អាតណាស់ ដោយមានឆ្នេរខ្សាច់ពណ៌សលាតសន្ធឹងវែង និងស្ងប់ស្ងាត់គួរឱ្យចង់រស់នៅ ហើយនៅពេលយប់យើងអាចឃើញ Plankton នៅលើផ្ទៃទឹកសមុទ្រទៀត។
ចំណែកឯកន្លែងស្នាក់នៅទីនោះក៏មានជាបឹងកាឡូដែលអាចជ្រើសរើសស្នាក់នៅបាន (មានតម្លៃ១៥ដុល្លារក្នុងមួយយប់ ប៉ុន្តែគ្មានកង្ហារ ឬអំពូលអគ្គិសនីទេ គឺមានតែទៀន)។ សម្រាប់ហាងអាហារនៅទីនោះមានជាអាហារបរទេស ឬអាចជ្រើសរើសអាហារគ្រឿងសមុទ្រក៏បាន។
មិនត្រឹមតែអាចហែលទឹកសមុទ្រ សម្រាកលំហែកាយ និងភាពស្ងប់ស្ងាត់នោះទេ យើងក៏អាចទៅកម្សាន្តភូមិនេសាទដែលនៅលើកោះនោះបានទៀត។ កោះតាគាវគឺពិតជាកន្លែងដ៏អស្ចារ្យ សម្រាប់ដំណើរកម្សាន្តអ្នករាល់គ្នា។
សម្រាប់ព័ត៌មាន និងរូបបន្ថែម សូមចូលទៅកាន់ Something by Evan
ប្រភព៖ Something by Evan ប្រែសម្រួល៖ chanvutha yin
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ Sabay ឆ្នាំ២០១៦
គោលការណ៍ភាពឯកជន | Privacy Policy
អាសយដ្ឋាន
អគារលេខ ៣០៨ មហាវិថីព្រះមុន្នីវង្ស
សង្កាត់បឹងរាំង ខណ្ឌដូនពេញ
Sabay Digital Corporation ជាក្រុមហ៊ុនព័ត៌មានឌីជីថល និងកម្សាន្តឈានមុខគេនៅកម្ពុជា។ ព័ត៌មានបន្ថែម
ផលិតផល និង សេវាកម្ម របស់ Sabay