តើ​ការ​ហាត់​ប្រាណ​បែប​ណា​ដែល​អ្នក​​ទាំង​អស់​ចូល​ចិត្ត​?

  • 2017-06-24 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃ​នេះ​មាន​មនុស្ស​ជាច្រើនដែល​កំពុង​តែ​មាន​ចំណូល​ចិត្ត​ទៅ​លើ​ការ​ហាត់​ប្រាណ​ដើម្បី​សុខភាព​​ខុស​ៗ​​គ្នា ដូច​ជា​អ្នក​ខ្លះ​ចូល​ចិត្ត​លេង​បាល់​ទាត់​ ចូល​ចិត្ត​​ហែល​ទឹក​ ហាត់​តៃក្វាន់ដូ និង​ហាត់​ប្រាណ​នៅ​ក្នុង​ក្លឹប​ ឬ​ដើរ​ហាត់​ប្រាណ​តាម​សួន​ជា​ដើម។ ចំពោះ​អ្នក​ទាំង​អស់​ តើ​ចូល​ចិត្ត​ការ​ហាត់​ប្រាណ​បែប​ណា​ដែរ?

១. ការ​ហែល​ទឹក​

ការ​ហែល​ទឹក ​គឺជា​ការ​ហាត់​ប្រាណ​ដ៏ល្អ​មួយ​សម្រាប់​សុខ​ភាព​យើង​ផង​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យចលនា​នៃ​ចង្វាក់​បេះ​ដូងលោត​ល្អ​ ដោយ​សារ​តែ​លំហាត់​ប្រាណ​ក្នុង​ទឹក​។

២. ការ​លេង​បាត់​ទាត់​

​​​បាល់​ទាត់​ ជា​កីឡា​មួយ​ដែល​បុរស​និយម​ចូល​ចិត្ត​លេង​បន្ទាប់​ពី​ការសិក្សា ​ឬ​ពី​ការ​ធ្វើ​ការ​។ ជាទូទៅ​យើង​ឃើញ​ថា​ បាល់​ទាត់​អាច​ធ្វើឲ្យ​យើង​បញ្ចេញ​នូវ​សារធាតុ​ពុល​ពី​ក្នុង​ខ្លួន​តាម​រយៈ​ញើស​ដែល​បានពីការ​រត់​ទាត់​បាល់​ ហើយ​ក៏​អាច​ឲ្យអ្នក​មាន​ទំនាក់​ទំនង​ល្អជា​មួយ​អ្នក​ដ៏​ទៃ​ផង​ដែរ។

៣. តៃក្វាន់ដូ

នេះ​ជា​កីឡា​មក​ពី​ប្រទេស​កូរ៉េ​ ហើយ​​កីឡា​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​សុខភាព​ល្អ​រឹង​មាំ​ប៉ុណ្ណោះ​ទេ​ ថែម​ចេះ​ក្បាច់​ការ​ពារ​ខ្លួន​ទៀត​។ កីឡា​នេះ​អាច​ហាត់​បាន​ទាំង​ប្រុស​ទាំង​ស្រី​។

៤.ក្លឹប​ហាត់​ប្រាណ​

ការ​ទៅ​ហាត់​នៅ​ក្លឹប​ក៏​មាន​ភាព​ងាយ​​ម្យ៉ាង​ដែល​សម្រាប់​សុខភាព​យើង។​ វា​ក៏​សម្រាប់​អ្នក​ដែល​ចង់​ហាត់​យក​រាង​និង​សាច់ដុំ​ ហើយ​នៅ​ទី​នោះ​ ក៏​មាន​​គ្រូ​បង្វឹក​ចាំ​បង្ហាត់​បង្ហាញ​ផង​ដែល​។

៥. ការ​ហាត់​រាំ​តាម​សួន​

ការ​ហាត់​បែប​នេះ​ គឺ​សម្រាប់​អ្នក​ដែល​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ ប៉ុន្តែ​វា​ក៏​មាន​ប្រសិទ្ធភាព​ដល់​សុខភាព​ដែរ​ យើង​​ធ្វើ​ចលនា​លើកដៃ​លើក​ជើងតាម​ចង្វាក់​ភ្លេង ដែលអាច​បញ្ចេញ​នូវ​ញើស​មក​ដែរ ហើយ​ក៏​អាច​ឱ្យ​អារម្មណ៍​​ស្រស់​ស្រាយ​ជាមួយ​ភ្លេង​ទៀត​។


អត្ថបទ៖ chanvutha yin