តោះមកមើលវិធីងាយៗធ្វើឱ្យដៃ មើលទៅរលោងស្រស់ស្អាត!

  • 2017-06-26 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដៃរបស់លោកអ្នកអាចបញ្ចាក់ពីអាយុរបស់អ្នក។ បើមិនមានការថែរក្សាបានត្រឹមត្រូវ ស្បែកនៅលើដៃនោះប្រាកដជា មានសភាពជ្រីវជ្រួញជាមិនខាន។ ថ្ងៃនេះសប្បាយដើរ សូមណែនាំវិធីងាយៗដែលអាចឱ្យដៃរបស់ប្រិយមិត្តមើលទៅស្រស់ស្អាត ក្មេងជាងមុន១០ឆ្នាំគួរឱ្យចង់គយគន់។

លាង សម្អាតដៃឱ្យបានត្រឹមត្រូវ

កុំប្រើប្រាស់សាប៊ូលាងដៃដែលកម្ចាត់បាក់តេរីញឹកញាប់ពេកបើមិនចាំបាច់ ព្រោះវាអាចធ្វើឱ្យស្បែកដៃរបស់លោកអ្នក ស្ងួត គួរតែជ្រើសរើសសាប៊ូដែលមានជាតិសំណើមជាមួយប្រេង Jojoba ប្រេងអូលីវ ឫប្រទាលក្រពើ។

លាងដៃរបស់អ្នកដោយ ទឹកក្ដៅឧណ្ហៗ ដើម្បីការពារស្រទាប់ស្បែក

ទម្លាប់ពាក់ស្រោមដៃ

គួរតែពាក់ស្រោមដៃក្រណាត់នៅពេលសីតុណ្ហភាពត្រជាក់

និងស្រោមដៃកៅស៊ូសម្រាប់ការងារផ្ទះ

ប្រើប្រាស់ក្រែមដើម្បីឱ្យស្បែកដៃមានសំណើម

ប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃពេលចេញក្រៅក្ដៅខ្លាំង


ប្រភព៖ Brightside ប្រែ​សម្រួល៖ sophea kheang