តោះក្រលេកទៅមើល សណ្ឋាគារតាមឆ្នេរសមុទ្រដ៏ប្រណិតនៅ Bali!

  • 2017-06-26 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AYANA Resort គឺជាសណ្ឋាគារដ៏ប្រណិតមួយនៅលើកោះ Bali ប្រទេសឥណ្ឌូណេស៊ី ដែលមានទំហំជាង៩០ហិតា ដែលមិនឆ្ងាយប៉ុន្មានពីព្រលានយន្តហោះនោះទេ។ ស្នាក់នៅសណ្ឋាគារនេះ លោកអ្នកអាចទទួលយកបទពិសោធន៍ទេសភាពថ្ងៃលិចដ៏អស្ចារ្យរបស់អូយ៉ាណា និងទិដ្ឋភាពនៅតាមមហាសមុទ្រជាមួយឆ្នេរខ្សាច់សដែលជារមណីយដ្ឋានតែមួយគត់របស់កោះ Bali។ ជាងនេះទៅទៀត លោកអ្នកអាចសាកល្បងមុខម្ហូបដ៏សម្បូរបែប នៅភោជនីយដ្ឋានរហូតដល់ទៅ១៨កន្លែង និងមានអាងហែលទឹករហូតដល់១២កន្លែងដ៏ស្រស់ស្អាត។

បើសិនជាមួយប្រិយមិត្តបានទៅលេង កោះ Bali សូមកុំរំលង សណ្ឋាគារនេះឱ្យសោះ។


ប្រភព៖ TripAdvisor ប្រែ​សម្រួល៖ sophea kheang