តំបន់​ទេសចរណ៍​កំពូល​នៅ​អឺរ៉ុប​ដែល​ទាក់​ទាញ​បំផុត

  • 2017-06-26 11:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​កម្សាន្ត​ទៅ​កាន់​បែក​អឺរ៉ុប ជា​កន្លែង​ដែល​មនុស្ស​ជាច្រើន​ប្រាថ្នា​ចង់​ទៅ​លេង​។ ពេល​ខ្លះ​ទោះ​បី​ជា​មិនទាន់​មាន​ឱកាស​ទៅ​លេង​ ក៏​អាច​មាន​ជា​រូប​ថត​​​ឬ​ក៏​ចង់​ដឹង​​ពី​កន្លែង​ទាំង​នោះ​ដែរ។​​ តោះ!​ ថ្ងៃ​នេះ​ សប្បាយ​ដើរ​ នឹងនាំ​អ្នក​ទាំង​អស់​គ្នាទៅ​ស្គាល់​​តំបន់​ទេសចរណ៍​កំពូល​ទាំង​៦នៅ​អឺរ៉ុប ហើយ​វាប្រាកដជា​មាន​ចំណុចដែល​ទាក់​ទាញ​​​ចិត្ត​អ្នក​ទាំង​អស់​គ្នា​ឲ្យ​រំជួល​ចិត្ត​ចង់​ទៅ​មិនខាន​៖

​១.សារមន្ទីរ​ ​​​​Titanic Belfast, ប្រទេស​ Ireland ប៉ែក​ខាង​ជើង​ ចក្រភព​អង់គ្លេស​

សារមន្ទីរ​​នេះមាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​តំបន់​ RMS Titanic ហើយបាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជា​ង៣​លាន​នាក់​នៅ​ពេល​បើក​ដំណើរ​ការ។ វា​ជា​សារមន្ទីរ​បែប​បច្ចេកវិទ្យា ដែល​នៅ​ខាង​ក្នុង​ដំណើរ​ការ​ដោយ​គ្រឿង​អេឡិចត្រូនិក។​ វា​ពិត​មាន​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែល​មាន​ចូល​ទស្សនា​នៅ​ក្នុង​សារមន្ទីរ ​​​​Titanic Belfast នេះ។​

​​​​​​ ​

២.Eiffel Tower​ ទីក្រុង Paris ប្រទេស France

Eiffel Tower ជា​កន្លែង​ដែល​រ៉ូមេនទិច​ជាង​គេ​នៅ​ក្នុង​ប្រទេស​បារាំង​ ហើយ​ក៏​ជា​កន្លែង​ដែល​ភ្ញៀវ​ទេស​មិន​គួរ​រំ​លង​ជា​ដាច់​ខាត​។

៣. រាជវាំង​ Buckingham ទីក្រុង London ប្រទេស England

រាជវាំង​ Buckingham ស្ថិត​នៅ​ក្នុង​ទី​ក្រុងឡុងដ៍​ដែល​មាន​​គ្រួសារ​រាជ​វង្ស​គង់​ស្នាក់ ប៉ុន្តែ​គេ​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​ មើល​ពី​ស្នា​ដៃ​សិល្បៈ​នៃ​រាជវាំង​នោះ។

​​៤. Guinness Storehouse ទីក្រុង Dublin ប្រទេស Ireland

Guinness Storehouse​ ជាទីតាំងទាក់ទាញ​ភ្ញៀវទេសចរ​ធំ​ជាង​គេ​នៅ​ប្រទេស​អៀរឡង់។ ដោយមានទីតាំងស្ថិតនៅផ្លូវ St. James’s Gate Brewery អគារ​នេះ​មាន​៧​ជាន់។


ប្រភព៖ travelchannel ប្រែ​សម្រួល៖ chanvutha yin