ធ្លាប់ដឹងពីគុណប្រយោជន៍ទឹកឃ្មុំចំពោះស្បែកអត់?
- 2017-06-27 11:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ដឹងពីគុណប្រយោជន៍ទឹកឃ្មុំចំពោះស្បែកអត់?
ចន្លោះមិនឃើញ
ទឹកឃ្មុំត្រូវបានគេចាត់ទុកថាជាទឹកស្ករធម្មជាតិដែលមានគុណតម្លៃចំពោះសុខភាព តែមិនសូវជាមានការចាប់អារម្មណ៍ប៉ុន្មានទេថា ទឹកឃ្មុំអាចធ្វើអ្វីដែលលើសពីល្អចំពោះសុខភាពស្បែក។ រាល់ដំណើរការនៃការក្រេបលំអងផ្កា និងជ័ររុក្ខជាតិ ដែលសំបូរទៅដោយសារធាតុចិញ្ចឹមមកផលិតជាទឹកឃ្មុំនៅក្នុងសំបុករដ៏អស្ចារ្យដែលអាចជួយផ្តល់សំណើម ការពារភាពចាស់ ប្រឆាំងនឹងបាក់តេរី ប្រឆាំងនឹងអុកស៊ីតកម្មនិងមានមុខងារព្យាបាលទៀតផង។ ហើយយើងអាចទាញយកគុណប្រយោជន៍ទាំងនេះតាមបែបធម្មជាតិបានយ៉ាងងាយ។
១ សម្អាតរន្ធញើស អង់ស៊ីមនៅក្នុងទឹកឃ្មុំអាចសម្អាតស្បែកនិងរន្ធញើសបានល្អបំផុត។ ជាពិសេសគឺវាមានសមត្ថភាពប្រឆាំងជាមួយបាក់តេរីបានយ៉ាងល្អ បើលាយវាជាមួយប្រេងដូងវានឹងមានប្រសិទ្ធភាពកាន់តែខ្ពស់ដើម្បីការពារកុំឲ្យមានការកើនឡើងនៃពពួកបាក់តេរីនៅលើមុខដែលជាពពួកធ្វើឲ្យស្បែកមានការខូចខាត។
វិធីធ្វើ៖ លាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេជាមួយនឹងប្រេងដូងឲ្យសព្វ ហើយយកមកលាបលើមុខ និងម៉ាស្សាថ្នមៗតាមចលនាជារង្វង់ ជៀសវាងកុំឲ្យចូលភ្នែកបន្ទាប់មកលាងទឹកចេញជាមួយទឹកក្តៅឧណ្ណៗ។
២ ប្រឆាំងនឹងអុកស៊ីតកម្ម
ទឹកឃ្មុំសំបូរទៅដោយអង់ស៊ីមដែលប្រឆាំងនឹងអុកស៊ីតកម្ម សារធាតុចិញ្ចឹមផ្សេងៗទៀតដែលអាចការពារភាពចាស់ ដោយជំរុះចោលនូវកោសិកាងាប់ចាស់ៗ ហើយពន្លឿនការបង្កើតកោសិកាថ្មីដែលធ្វើឲ្យស្បែកស្រស់ថ្លា។
**វីធីធ្វើ៖**ទឹកឃ្មុំមួយស្លាបព្រាកាហ្វេលាយជាមួយម្សៅសូដាមួយស្លាបព្រាកាហ្វេឲ្យទៅជាភក់ៗ ហើយយកវាទៅលាបលើមុខសើមៗ ហើយម៉ាស្សាតាមចលនាជារង្វង់ បន្ទាប់មកលាងសម្អាតផ្ទៃមុខ។
៣ បំបាត់ស្នាម
ក្រៅពីធ្វើឲ្យស្បែកស ហើយទឹកឃ្មុំក៏ប្រឆាំងជាមួយការរលាកពីបាក់តេរី(ឡើងក្រហមនិងក្តៅមុខ) បានយ៉ាងល្អ ពោលគឺវាមានតួនាទីព្យាបាល លើសពីនេះការចូលរួមពន្លឿនការបង្កើតកោសិកាថ្មីនេះហើយដែលទឹកឃ្មុំអាចព្យាបាលមុខស្នាមបាន។ ដើម្បីបង្កើតប្រសិទ្ធភាពការលាយទឹកឃ្មុំ នឹងប្រេងដូង ឬប្រេងអូលីវស្បែកត្រលប់មកមានសុខភាពល្អយ៉ាងប្រសើរបំផុត។
វិធីធ្វើ៖ លាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេជាមួយនឹងប្រេងដូងឬប្រេងអូលីវមួយស្លាបព្រាកាហ្វេ ហើយយកល្បាយទៅលាបលើស្នាមសន្លាក រួចម៉ាស្សាវាតាមចលនារង្វង់នឹងចុងម្រាមដៃប្រហែល២នាទី ហើយយកក្រណាត់ស្អាតជ្រលក់ទឹកក្តៅមកបិតពីលើរហូតដល់ក្រណាត់ ត្រជាក់។ ព្យាយាមធ្វើរាល់ថ្ងៃនឹងឃើញលទ្ធផល។
៤ ព្យាបាលមុន
មុខអារប្រឆាំងបាក់តេរី ផ្សិត ការរលាកនេះហើយ ដែលជួយព្យាបាលមុន ការឡើងក្រហមនិងការរំខានផ្សេងៗលើមុខនោះ។
វិធីធ្វើ៖ បន្តក់ទឹកឃ្មុំសុទ្ធនៅលើមុន ទុកចោល១៥នាទីហើយលាងមុខនឹងទឹកក្តៅឧណ្ណៗ។
៥ ព្យាបាលការរលាកដោយកំដៅថ្ងៃ
ទឹកឃ្មុំអាចទាញទឹកពីបរិយាកាសខាងក្រៅ និងរក្សាទឹកក្នុងស្រទាប់ស្បែកបានយូរដែលធ្វើឲ្យស្បែកមានសំណើមហើយធន់នឹងកំដៅថ្ងៃ។ ប្រទាលកន្ទុយក្រពើនិង ទឹកឃ្មុំធ្វើការជាមួយគ្នាយ៉ាងល្អផ្តល់សំណើមនិងភាពត្រជាក់ ប្រឆាំងនិងការរលាកដោយកម្តៅថ្ងៃ។
វិធីធ្វើ៖ លាយទឹកឃ្មុំមួយភាគជាមួយសាច់ប្រទាលកន្ទុយក្រពើពីរភាគ ហើយលាបលើកន្លែងដែលរលាកដោយកំដៅថ្ងៃ។
ប្រភព៖ Womenshealthmag ប្រែសម្រួល៖ Nita