តោះ ទៅភ្លក់កាហ្វេនៅហាងទាំងនេះមើល! តម្លៃសមរម្យ ហើយកាហ្វេឆ្ងាញ់ទៀត
- 2017-06-28 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ ទៅភ្លក់កាហ្វេនៅហាងទាំងនេះមើល! តម្លៃសមរម្យ ហើយកាហ្វេឆ្ងាញ់ទៀត
ចន្លោះមិនឃើញ
សម្រាប់អ្នកនិយមផឹកកាហ្វេភាគច្រើនគេចូលចិត្តសាករសជាតិ ស្ទើរគ្រប់ហាងកាហ្វេមិនថាជាលក្ខណៈលំដាប់ឬក៏ហាងតូចៗ នោះទេ។ អញ្ចឹងថ្ងៃនេះសប្បាយដើរនឹងនាំអ្នកទាំងអស់គ្នាទៅភ្លក់នូវរសជាតិកាហ្វេតាមហាងដែលមានតម្លៃ ថោកសមរម្យនៅក្នុងទីក្រុងភ្នំពេញយើង។ តោះ យើងទៅ៖
ហាងកាហ្វេ CafeCrema Cambodia
ជាហាងកាហ្វេបែប coffee take away ដែលមានគុណភាពខ្ពស់ និង តម្លៃសមរម្យ ចាប់ពី ៤000រៀល ដល់ ៨000រៀលក្នុងមួយកែវហើយមិនត្រឹមតែមានកាហ្វេដែលឈ្ងុយឆ្ងាញ់ទេមានទាំងភេសជ្ជៈផ្លែស្រស់ទៀត។
ទីតាំងនៅតាមបណ្ដោយផ្លូវ១៨៤ ជិតហាងមីបួស វិទ្យាល័យ ព្រះស៊ីសុវត្ថិ ។
Free Delivery: 093 690028
FB Page: CafeCrema Cambodia
ហាងកាហ្វេ Bus Café
Bus Caféជាហាងកាហ្វេមួយដែលមានការរចនាទាក់ទាញ ហើយមិនត្រឹមតែប៉ុណ្ណោះ សម្រាប់ភេសជ្ជៈក៏មានរសជាតិ ជាមួយនឹងតម្លៃថោកសមរម្យផងដែរ។ ទីតាំងផ្ទះលេខ៣៤៩ ផ្លូវលេខ១៦៩ សង្កាត់ទួលទំពូង២ ភ្នំពេញ។
CYCLO Café
CYCLO Café ក៏ជាហាងកាហ្វេមួយកំពុងពេញនិយមដែលពីមុនជាហាងកាហ្វេលក់តាមចិញ្ចើមផ្លូវ ប៉ុន្តែ ឥលូវនេះហាងCYCLO Café ក៏បានបង្កើតជាហាងធំល្មមដែលមានភាពងាយស្រួលដល់អតិថិជនអង្គុយផឹកភេសជ្ជៈ ឬឯតម្លៃក៏សមរម្យផងដែរ។
ផ្លូវ163 កែង ផ្លូវ386 តាមផ្លូវទៅស្តុបទួលទំពួង
ទូរស័ព្ទទំនាក់ទំនង010 700 012
De Ox Cart Café កាហ្វេរទេះគោ
De Ox Cart Café កាហ្វេរទេះគោជាហាងកាហ្វេមានលក្ខណៈប្លែកបែបជាខ្មែរដែលគេបានយករទេះគោមកច្នៃជាកន្លែងដាក់ម៉ាស៊ីនឆុងកាហ្វេ ហើយបើរសជាតិកាហ្វេក៏មានការពេញនិយម រួមផ្សំនឹងតម្លៃដែលលក់ចាប់ពី៦០០០៛ ឡើងទៅ។
ទីតាំងនៅលើផ្លូវ ៣៦០, កែងផ្លូវសាលា EASTWEST
ទូរស័ព្ទទំនាក់ទំនង: 012 786 959
តើហាងណាខ្លះហើយដែលអ្នកទាំងអស់គ្នាធ្លាប់បានទៅកុំភ្លេច comment ប្រាប់ផងណា?
ប្រភព៖ facebook ប្រែសម្រួល៖ chanvutha yin